SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ទូតអូទ្រីសប្រចាំកម្ពុជា រំពឹងថា ទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា នឹងកើនឡើង តាមរយៈការវិនិយោគ


ទូតអូទ្រីសប្រចាំកម្ពុជា រំពឹងថា ទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា នឹងកើនឡើង តាមរយៈការវិនិយោគ
ពាណិជ្ជកម្ម

2025-11-18

គិត បុប្ផា

ពាណិជ្ជកម្ម

2025-11-18

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអូទ្រីស ប្រចាំនៅកម្ពុជា រំពឹងថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងកើនឡើងនាពេលខាងមុខ ដោយនៅក្នុងខែក្រោយនេះ អ្នកវិនិយោគរបស់អូទ្រីស នឹងមកទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគ។

ក្នុងកិច្ចពិភាក្សាជាមួយ សម្តេចតេជោ ហ៊ុន សែន ឯកឧត្តម Wehelm Maximilian Donko បានបញ្ជាក់អំពីទំនាក់ទំនងល្អរវាងកម្ពុជានិងអូទ្រីស កន្លងមក ហើយបច្ចុប្បន្ន កំពុងតែពង្រីកបន្ថែមទៀត។ ឯកឧត្តម Wehelm Maximilian Donko ក៏បានរំលេចនៅក្នុងក្របខ័ណ្ឌទំនាក់ទំនងទ្វេភាគី ដោយឯកឧត្តមបានបញ្ជាក់ថា កន្លងមក អូទ្រីសបានរួមចំណែកនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នៅក្នុងវិស័យដោះមីន រួមមានការជួយជ្រោមជ្រែងដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន អរគុណអូទ្រីសដែលបានចូលរួមចំណែកនៅក្នុងវិស័យដោះមីន ក្នុងការជួយជ្រោមជ្រែងដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា រួមទាំងកិច្ចសហប្រតិបត្តិការ មួយចំនួនទៀត ដែលកម្ពុជានិងអូទ្រីសបានធ្វើជាមួយគ្នានាពេលកន្លងទៅ។ សម្ដេច ក៏បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលធ្វើយ៉ាងណាជំរុញវិស័យពាណិជ្ជកម្ម រវាងកម្ពុជា និងអូទ្រីសមានការកើនឡើង។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា បច្ចុប្បន្ន ស្ថានភាពទំនាក់ទំនងនយោបាយការបរទេសរវាងប្រទេសទាំងពីរ មានភាពរីកចម្រើនហើយ ដូច្នេះទាមទារបន្ថែមទៀតនូវការពង្រីកទំហំពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ ឱ្យមានការរីកចម្រើនទៅជាមួយគ្នា។ សម្ដេចតេជោ ចង់ឃើញនូវកិច្ចសហប្រតិបត្តិការនយោបាយបន្ថែមទៀតរវាងប្រទេសទាំងពីរ នៅក្នុងក្របខ័ណ្ឌនយោបាយ ជាពិសេសនៅទំនាក់ទំនងក្រសួងការបរទេស ដើម្បីស្វែងរកនៅយន្តការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាជាបន្តបន្ទាប់ទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី