2025-11-09
ទូច សូរិយា
2025-11-09
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា-តួកគីយ៉េ ចុះហត្ថលេខាទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ តាមរយៈការអនុវត្តសកម្មភាពការងារដូចមានព្រមព្រៀងក្នុងកំណត់ហេតុរួមនៃកិច្ចប្រជុំលើកទី៤ ដែលគ្របដណ្តប់លើវិស័យនិងអនុវិស័យសំខាន់ៗដូចជា៖ ពាណិជ្ជកម្មទំនិញនិងសេវា, កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អាកាសចរស៊ីវិល, ការដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធ, អប់រំ, វិនិយោគ, ឧស្សាហកម្ម វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា, ហាឡាល, ធនធានទឹក, ទេសចរណ៍, សុខាភិបាល, និង
ការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិទ្យាជីវៈ។
ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានពិភាក្សាការងារបន្ថែម ដើម្បីពិនិត្យលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែប្រសើរបន្ថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ១ប៊ីលានដុល្លារ។ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ក៏បានសង្កត់ធ្ងន់លើភាពប្រទាក់ក្រឡានិងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកនៃសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរហើយក៏បានជំរុញឱ្យបន្តការធ្វើពាណិជ្ជកម្មនិងវិនិយោគលើផលិតផលកសិកម្ម ការកែឆ្នៃម្ហូបអាហារ វេចខ្ចប់ ទេសចរណ៍សុខាភិបាល និងគ្រឿងបរិក្ខារវិជ្ជសាស្ត្រជាដើម៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី