SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី មានចម្ងល់ចំពោះ​អ្នក​យកលុយ​​ដាក់​តម្រៀប​ថត​បង្ហោះ​ហ្វេសប៊ុក ដែលជួយ​ទិញ​ស្រូវ​ពី​កសិករ​ តើធ្លាប់មាន​បទពិសោធន​បច្ចេកទេស​លេីមុខ​របរនេះ​ដែរឬទេ?


ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី មានចម្ងល់ចំពោះ​អ្នក​យកលុយ​​ដាក់​តម្រៀប​ថត​បង្ហោះ​ហ្វេសប៊ុក ដែលជួយ​ទិញ​ស្រូវ​ពី​កសិករ​ តើធ្លាប់មាន​បទពិសោធន​បច្ចេកទេស​លេីមុខ​របរនេះ​ដែរឬទេ?
សង្គមជាតិ-សេដ្ឋកិច្ច

2025-11-07

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-11-07

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី មា​ន​ចម្ងល់​ចំពោះ​អ្នក​យកលុយ​ជាច្រេីន​មក​ដាក់​តម្រៀប​ថត​បង្ហោះ​ហ្វេសប៊ុក​ ថានឹង​ជួយ​ទិញ​ស្រូវ​ពី​កសិករ​ តេីពួកគាត់ធ្លាប់មាន​បទពិសោធ​បច្ចេកទេស​លេីមុខ​របរនេះ​ដែរឬទេ​ ហេីយគាត់មាន​ជា​មូលដ្ឋាន​គ្រឹះ​ ដូចជា​ឡសម្ងួត​ សាយឡូ​ ឃ្លាំង​ស្តុក​ ម៉ាសុីន​កិនស្រូវ​ និងមានទីផ្សារ​ នៅទីណា​ដែរ?

តាមការចុះផ្សាយនៅគណនីហ្វេសប៊ុករបស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត បានលើកឡើងថា តាំង​នាមខ្ញុំ​ជាអ្នកមាន​បទពិសោធ​ធ្វេី​ពាណិជ្ជកម្ម​លេី​វិស័យ​ កសិកម្ម​ កសិឧស្សាហកម្ម​ អស់រយៈ​ពេល​ជាង ​៣០ឆ្នាំ​កន្លមក​ រហូតមក​ដល់ពេល​បច្ចុប្បន្ន​នេះ​​ ចំពោះរឿង​កសិផល​ឡេីងថ្លៃ ​ចុះថ្លៃ គឺជារឿង​ធម្មតា​របស់​ពិភពលោក​នេះ​ទៅហេីយ​ យេីងមិន​អាច​ស្តី​បន្ទោសបង្អាប់​បង្ខូចកេរ្ដិ៍ឈ្មោះ​អ្នកណាបានទេ​។

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបន្ថែមថា៖ «ចំពោះ​រាជរដ្ឋាភិបាល​ គឺចង់ឱ្យតែ​ប្រជាជន​លក់កសិផល​បាន​តម្លៃ​ថ្លៃទេ​ ហើយមកដល់ពេល​បច្ចុប្បន្ន​នេះ​ ខ្ញុំ​បានជួយ​ប្រមូលទិញ​កសិផល​ដូចជាពោត​ ដំឡូងមី​ កន្ទក់​ ចុង​អង្ករ​ ពេលខ្លះ​ជួយទិញ​ស្រូវស្រាល​យកមកិន​ជា​សម្រូប​ ពី​កសិករ​ប្រមាណជា​ជាង ​៤០លាន​ដុល្លារ​​ជារៀងរាល់ឆ្នាំ​ សម្រាប់​យកមក​ចូលរោងចក្រ​កែច្នៃ​ធ្វើ​ជា​ចំណី​សត្វ​ ដោយមាន​សាយឡូ ​និងឃ្លាំង​សម្រាប់ស្តុក​គ្រាប់​ធញ្ញជាតិ​សរុបប្រមាណជា ​១០០ ០០០សែនតោន​ផងដែរ»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី