2025-11-07
ទូច សូរិយា
2025-11-07
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៃកម្ពុជា-តួកគី នឹងសហការរៀបចំវេទិកាផ្គូផ្គងធុរកិច្ច ពិព័រណ៍ពាណិជ្ជកម្ម និងកម្មវិធីជំរុញវិស័យពាណិជ្ជកម្មនានារវាងវិស័យឯកជននៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ ភាគីទាំងពីរ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៀត ហើយក៏បានលើកទឹកចិត្តឱ្យវិស័យឯកជនពិនិត្យលទ្ធភាពបង្កើនទំនាក់ទំនង និងពិភាក្សាដើម្បីបង្កើតភាពជាដៃគូនិងស្វែងយល់អំពីកាលានុវត្តភាពធុរកិច្ច។
ក្នុងជំនួបរវាងលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ Ömer BOLAT នៅទីស្ដីការក្រសួងពាណិជ្ជកម្មតួកគីយ៉េ បានកត់សម្គាល់ថា កម្ពុជានិងតួកគីយ៉េ មានលទ្ធភាពខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យរឹតតែខ្លាំងបន្ថែមទៀត ដោយប្រទេសទាំងពីរមិនត្រឹមតែជាទីផ្សារដែលមានសក្ខានុពលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វាឈានទៅកាន់ទីផ្សារតំបន់រៀងៗខ្លួន ដូចជាតួកគីយ៉េជាច្រកទ្វាសម្រាប់កម្ពុជាចូលទៅកាន់ទីផ្សារអឺរ៉ុប ហើយកម្ពុជាក៏ជាច្រកទ្វាសម្រាប់តួកគីយ៉េចូលទៅកាន់ទីផ្សារអាស៊ាន និងតំបន់នៃកិច្ចព្រមព្រៀង RCEP ផងដែរ។
ក្នុងជំនួបកាលពីថ្ងៃទី០៥ ខែវិច្ឆិការ ឆ្នាំ២០២៥ ភាគីទាំងពីរ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការកើនឡើងជាលំដាប់នៃទំហំពាណិជ្ជកម្ម និងការបំពេញឱ្យគ្នាទៅវិញទៅមកនៃសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរផងដែរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី