SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តើ Incognito Mode ឬ (Private Mode) មានមុខងារអ្វី?


តើ Incognito Mode ឬ (Private Mode) មានមុខងារអ្វី?
A+ A-

ភ្នំពេញ៖ Incognito Mode ឬ (Private Mode) ជាមុខងាររុករកដែលជួយមិនឱ្យកម្មវិធីរុករក រក្សាទុកប្រវត្តិ និង cookies បន្ទាប់ពីបិទកម្មវិធីរុករក។ ទោះជាយ៉ាងណាក៏ដោយ Incognito Mode មិនអាចផ្តល់ភាពអនាមិកពេញលេញ ឬមើលមិនឃើញទាំងស្រុងលើអ៊ីនធឺណិតនោះទេ។ ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត (ISP) និងគេហទំព័រដែលអ្នកចូលនៅតែអាចមើលឃើញសកម្មភាពរបស់អ្នកបាន។

នេះជា ៤ចំណុចសំខាន់នៃមុខងារ Incognito Mode ឬ (Private Mode) ៖ ១. មិនរក្សាទុកប្រវត្តិរុករកលើឧបករណ៍ ដោយពេលអ្នកបិទកម្មវិធីរុករក ប្រវត្តិនៃការរុករក ឬស្រាវជ្រាវរបស់អ្នកនៅលើអ៊ីនធឺណិត រួមទាំងអាស័យដ្ឋានវេបសាយ និងទំព័រដែលអ្នកបានចូលមើល មិនត្រូវបានរក្សាទុកនៅលើកម្មវិធីរុករកនៃឧបករណ៍របស់អ្នកទេ។

២. ម្ចាស់គេហទំព័រ នៅតែអាចតាមដានបាន ទោះបីជាប្រើមុខងារ Incognito ក៏ដោយ វាមិនអាចលាក់ព័ត៍មានដូចជា៖ អាសយដ្ឋាន IP (IP Address) និងខូគី (Cookies) បណ្តោះអាសន្ននៅពេលកំពុងរុករក និងគណនីដែលបានភ្ជាប់ ( Gmail, Facebook...)។ ៣. ឯកសារ និង Bookmarks នៅតែស្ថិតនៅលើឧបករណ៍ ហើយឯកសារដែលអ្នកបានទាញយក និង bookmarks ដែលបានរក្សាទុក នឹងនៅតែមាន ទោះបីបិទឯកជនភាពនៃការរុករក ក៏ដោយ។

៤. មិនការពារពីការគំរាមកំហែងផ្នែកសុវត្ថិភាព៖ Incognito មិនអាចការពារពី គេហទំព័រក្លែងក្លាយ, មេរោគ (malware) ឬការចូលលួច (hacking) បានទេ។ វាមិនអាចផ្តល់ការការពារកូដនីយកម្ម ដូចជា VPN ឡើយ។ ដូច្នេះប្រសិនបើចង់មានសុវត្ថិភាពបន្ថែមនៅពេលប្រើប្រាស់អ៊ីនធឺណិត អ្នកគួរប្រើ VPN ឬ HTTPS, កុំចូលគណនីផ្ទាល់ខ្លួនលើ Wi-Fi សាធារណៈ និងត្រូវពិនិត្យគេហទំព័រឱ្យប្រាកដថាមានសញ្ញា មុននឹងបញ្ចូលព័ត៌មានផ្ទាល់ខ្លួន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី