SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នឹងរៀបចំសន្និសីទជាតិស្តីពី បញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ ឆ្នាំ២០២៥


បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នឹងរៀបចំសន្និសីទជាតិស្តីពី បញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ ឆ្នាំ២០២៥
A+ A-

ភ្នំពេញ៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នឹងរៀបចំសន្និសីទជាតិស្តីពី បញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ ឆ្នាំ២០២៥ (Artificial Intelligence for Education National Conference 2025) ដើម្បីពិភាក្សាអំពីសក្តានុពលដ៏ធំធេងនៃ «បញ្ញាសិប្បនិម្មិតសម្រាប់អនាគតនៃការអប់រំនៅកម្ពុជា»។

សន្និសីទជាតិ ដែលនឹងធ្វើឡើងនាថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) គឺជាវេទិកាជាតិសម្រាប់ការពិភាក្សាស៊ីជម្រៅ ការផ្លាស់ប្តូរបទពិសោធជាក់ស្តែង ការដាក់តាំងបង្ហាញនវានុវត្តន៍ និងកិច្ចសហការ ដើម្បីជំរុញចក្ខុវិស័យរួមឆ្ពោះទៅកាន់អនាគតមួយ ដែលបញ្ញាសិប្បនិម្មិត លើកកម្ពស់ការអប់រំ និងជ្រោមជ្រែងដល់អ្នកសិក្សា និងអ្នកអប់រំនៅកម្ពុជា។

គំនិតផ្តួចផ្តើមដ៏សន្និសីទជាតិ ដឹកនាំដោយ ក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា, គាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងរៀបចំដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ សាធារណជន ដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងសន្និសីទខាងលើ អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ https://bookme.plus/t/events/ai-for-education-2025 ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី