SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា រកចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរបានជាង ៣៥លានដុល្លារ ក្នុងរយៈពេល ១០ខែ ក្នុងឆ្នាំ២០២៥


កម្ពុជា រកចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរបានជាង ៣៥លានដុល្លារ ក្នុងរយៈពេល ១០ខែ ក្នុងឆ្នាំ២០២៥
សង្គមជាតិ-សេដ្ឋកិច្ច

2025-11-03

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-11-03

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រយៈពេល ១០ខែ នៃឆ្នាំ២០២៥ កម្ពុជា រកចំណូលបានពីភ្ញៀវទេសចរបរទេស លើការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀសសរុបជាង ៣៥,៥៧លានដុល្លារ ថយចុះ ១,១៥% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ រយៈពេល ១០ខែ ក្នុងឆ្នាំ២០២៥នេះ កម្ពុជាក៏ទទួលបានភ្ញៀវអន្តរជាតិសរុបជាង ៧៦,៥៥ម៉ឺននាក់ ថយចុះ ១,១២% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។

បើតាមការចុះផ្សាយរបស់គ្រឹះស្ថានអង្គរ ចំណូលលក់បណ្ណនៅប្រាសាទកោះកែររយៈពេល ១០ខែនេះ កម្ពុជាទទួលបានជាង ២៣,៣៧ម៉ឺនដុល្លារ និងទទួលបានចំនួនភ្ញៀវទេសចរបរទេសសរុប ១៥ ៥៨៤នាក់។ រីឯ ចំណូលពីការលក់សំបុត្រទូកវិញ កម្ពុជាទទួលបានចំណូលជាង ១,០៦លានដុល្លារ ក្នុងនោះសេវាឈ្នួលទូកទទួលបាន ៤៧,៥៦ម៉ឺនដុល្លារ។

ចំពោះ ចំណូលពីការលក់សំបុត្រនៅប្រាសាទបេងមាលាក្នុងរយៈពេល ១០ខែវិញ ទទួលបាន ១២,៤៦ម៉ឺនដុល្លារ និងទទួលបានទេសចរអន្តរជាតិចំនួន ១២ ៤៦៧នាក់។ ចំណែក ចំណូលពីការលក់សំបុត្រនៅភ្នំក្បាលស្ពានវិញ ទទួលបាន ៥ ១៥៥ដុល្លារ និងមានភ្ញៀវបរទេសចំនួន ១ ០៣១នាក់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី