SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

SDF ផ្តល់ថវិកាជិត៣លានដុល្លារ គាំទ្រដល់ការបណ្តុះជំនាញវិជ្ជាជីវៈទេសចរណ៍ រយៈពេល៦ឆ្នាំមកនេះ


SDF ផ្តល់ថវិកាជិត៣លានដុល្លារ គាំទ្រដល់ការបណ្តុះជំនាញវិជ្ជាជីវៈទេសចរណ៍ រយៈពេល៦ឆ្នាំមកនេះ
សង្គមជាតិ-សេដ្ឋកិច្ច

2024-03-07

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-03-07

គិត បុប្ផា

A+ A-

ភ្នំពេញ៖ មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) បានផ្តល់ឥណទានចំនួន ២,៨៩លានដុល្លារ គាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងបានបណ្តុះបណ្តាលអ្នកជំនាញសរុបចំនួន ៣ ៦១៩នាក់ ខណៈបច្ចុប្បន្ន មូលនិធិអភិវឌ្ឍន៍ជំនាញ គ្រោងផ្តល់ជំនួយឧបត្ថម្ភបន្ថែមទៀតដល់ប្រតិបត្តិករទេសចរណ៍។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) សម្រាប់ខេត្តសៀមរាប កាលពីថ្ងៃទី៥ មីនា ក្រោមជំនួយ SDF ដែលមានអ្នកចូលរួមពីតំណាងសមាគមឧស្សាហកម្មទេសចរណ៍ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងវិស័យឯកជនប្រមាណ ១០០នាក់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រសួងនិងមូលនិធិរបស់ SDF គ្រោងផ្តល់ជំនួយឧបត្ថម្ភបន្ថែមទៀត ដល់ប្រតិបត្តិករទេសចរណ៍ខេត្តគោលដៅ ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប កំពត ព្រះសីហនុ កំពង់ធំ និងកំពង់ចាម ដើម្បីលើកកម្ពស់ការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច។

ការផ្តល់ជំនួយបណ្តុះបណ្តាលនេះ ស្របតាមគោលនយោបាយបណ្តុះបណ្តាលធនធានមនុស្សរបស់ក្រសួងទេសចរណ៍ ជាពិសេសយុទ្ធនាការ«បុគ្គលិកម្នាក់ ជំនាញមួយ» ការបណ្តុះបណ្តាលស្តង់ដារសមត្ថភាពអាស៊ាន និងការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា និងការរៀបចំការបណ្តុះបណ្តាលខាងក្នុង (In-House Training) របស់ប្រតិបត្តិករទេសចរណ៍ផងដែរ។ កិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងមូលនិធិ SDF នឹងចូលរួមស្តារឡើងវិញនូវសម្បទាវិជ្ជាជីវៈទេសចរណ៍ និងការកសាងមូលធនមនុស្ស ដោយផ្តោតលើ៖

ទី១. លើកកម្ពស់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ទាំងក្នុងទម្រង់អភិវឌ្ឍន៍ជំនាញដល់សិក្ខាកាមមុនចូលបម្រើការងារ, ការអភិវឌ្ឍជំនាញដល់និយោជិតរបស់រោងចក្រ-សហគ្រាស, ការអភិវឌ្ឍជំនាញដល់និយោជិតដែលប្ដូរជំនាញថ្មី, ទម្រង់បណ្តុះបណ្តាលថ្មីដូចជាកម្មវិធីហ្វឹកហាត់កូនជាង, ការបណ្តុះបណ្តាលនៅកន្លែងធ្វើការ និងការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ។

ទី២. លើកកម្ពស់ការអនុវត្តមូលនិធិអភិវឌ្ឍន៍ជំនាញ តាមរយៈការអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា ជាមួយសមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ដើម្បីបណ្តុះបណ្តាលជំនាញ ស្របតាមតម្រូវការទីផ្សារការងារ និងការវិវត្តថ្មីៗក្នុងវិស័យទេសចរណ៍ និង៣. ពង្រឹងសមត្ថភាពគ្រូបង្គោលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបង្កើនធនធានមនុស្សដែលអាចធានាដល់និរន្តរភាព និងចីរភាព៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី