2025-09-16
ទូច សូរិយា
2025-09-16
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានស្នើសុំគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន (NDRC) ជួយជំរុញវិនិយោគិនចិន ដែលមានសក្ដានុពលឱ្យមកបណ្ដាក់ទុនបន្ថែមនៅកម្ពុជា ពិសេសលើគម្រោងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងភស្ដុភារកម្ម មានជាអាទិ៍គម្រោងទាំង១៧៤ ក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា២០២៣-២០៣៣។
តាមការចុះផ្សាយរបស់ឯកឧត្តម ស៊ុន ចាន់ថុល កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា គម្រោងទាំង១៧៤ មានការសំយោគបញ្ចូលគ្នាទាំងគម្រោងផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែ ភស្តុភារកម្ម ផ្លូវអាកាស និងដឹកជញ្ជូនអន្តរមធ្យោបាយ ដែលមានតម្រូវការទឹកប្រាក់វិនិយោគប្រមាណ ៣៦,៦ពាន់លានដុល្លារ។
ក្នុងជំនួបនៅរដ្ឋធានីប៉េកាំង ប្រទេសចិននេះ ឯកឧត្តម ចូវ ហៃពីង អនុប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន បានលើកឡើងថានឹងបន្តជំរុញកិច្ចការងារនេះជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀតរបស់ប្រទេសចិន ដើម្បីធានាវឌ្ឍនភាព និងនិរន្តរភាពនៃគម្រោងអាចបិទបញ្ចប់ការសាងសង់តាមការគ្រោងទុកនៅឆ្នាំ២០២៨៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី