2025-09-10
គិត បុប្ផា
2025-09-10
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្រ្តីក្រសួងកសិកម្មហ្វីលីពីន បំពេញទស្សនកិច្ចនៅសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ នៅខេត្តតាកែវ និងរោងចក្រកិនស្រូវ និងវេចខ្ចប់អង្ករ របស់ក្រុមហ៊ុន ខ្មែរហ្វ៊ូតគ្រុប ពិនិត្យលទ្ធភាពនាំចូលអង្ករ បន្លែស្លឹក ប៉េងប៉ោះ និងម្ទេសប្លោកពីកម្ពុជា។
ដំណើរទស្សនកិច្ចនៅក្រុមហ៊ុន ខ្មែរហ្វ៊ូតគ្រុប នៅខេត្តកំពង់ស្ពឺនេះ គឺដើម្បីពិនិត្យគុណភាពអង្ករក្រអូបនិងប្រណិតរបស់កម្ពុជា ដូចជាពូជផ្ការំដួល សែនក្រអូប និងស្រង៉ែ ដែលក្រុមហ៊ុនប្រមូលទិញពីសហគមន៍កសិកម្មទំនើបក្នុងតម្លៃខ្ពស់តាមកិច្ចសន្យាផលិតកម្ម ហើយពិភាក្សាលទ្ធភាពបើកទីផ្សារហ្វីលីពីនទទួលនាំចូលអង្ករកម្ពុជា។
ចំណែកដំណើរទស្សនកិច្ចនៅសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ នៅខេត្តតាកែវ គឺដើម្បីពិនិត្យការដាំដុះនិងប្រមូលផលបន្លែស្លឹក ប៉េងប៉ោះ និងម្ទេសប្លោក ដែលកំពុងមានតម្រូវការក្នុងទីផ្សារហ្វីលីពីន។ នេះបើតាមការចុះផ្សាយរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី