2025-09-10
ទូច សូរិយា
2025-09-10
ទូច សូរិយា
ភ្នំពេញ៖ លោក ឈិន ហួយអ៊ី ប្រធានធនាគារនាំចេញ-នាំចូលចិន (CEXIM) សន្យានឹងជំរុញបន្ថែមទៀតឱ្យវិនិយោគិនចិនពិនិត្យលទ្ធភាពទៅបណ្ដាក់ទុននៅកម្ពុជា ស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំទាំងពីរ និងការសម្រេចថ្មីៗនេះនៅក្នុងកិច្ចប្រជុំអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបូក (SCO Plus 2025)។
ក្នុងជំនួបជាមួយ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Chen Huaiyu បានបញ្ជាក់ថា នឹងជំរុញឱ្យក្រុមហ៊ុនចិនដែលទទួលបានគម្រោងវិនិយោគរួចរាល់បន្តអនុវត្តឱ្យបានលទ្ធផលល្អប្រសើរស្របតាមផែនការដែលបានកំណត់។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួងពាណិជ្ជកម្មចិន (MOFCOM), ធនាគារ CEXIM, គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន (NDRC), និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA) ចំពោះការគាំទ្រដល់គម្រោងអភិវឌ្ឍន៍របស់កម្ពុជា ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។
ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីវឌ្ឍនភាពថ្មីៗ និងផែនការបន្ទាប់ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ និងភាពរីកចម្រើនរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជានិច្ចកាលឯកឧត្តមតែងលើកទឹកចិត្តឱ្យវិនិយោគិនចិនទៅបណ្ដាក់ទុនវិនិយោគនៅទីនោះ។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានជំរុញឱ្យក្រុមហ៊ុន BYD វិនិយោគបង្កើតរោងចក្រដំឡើងរថយន្តរបស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះផងដែរកាលពីខែវិច្ឆិកា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី