2025-09-09
ទូច សូរិយា
2025-09-09
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយសហភាពសហព័ន្ធយុវជន កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» បញ្ជ្រាបការយល់ដឹង និងបណ្តុះស្មារតីចូលរួម ជំរុញ គាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែផុសផុល និងទូលំទូលាយបន្ថែមទៀត។
ពិព័រណ៍ផលិតផលខ្មែរ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦-២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ នេះ ដើម្បីពង្រឹងសមត្ថភាពផលិតកម្ម បង្កើនឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ និងជំរុញចរន្តសេដ្ឋកិច្ចក្នុងស្រុក។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម បានអំពាវនាវឱ្យអាជីវករ ផលិតករ ពាណិជ្ជករ និងសាធារណជនទូទៅចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើឱ្យបានច្រើនកុះករ និងចូលរួមគាំទ្រ លើកស្ទួយ និងផ្សព្វផ្សាយផលិតផលក្នុងស្រុក ដើម្បីបង្ហាញមោទនភាពជាតិខ្មែរ។ សម្រាប់ព័ត៌មានបន្ថែម និងបំពេញបែបបទចូលរួមពិព័រណ៍ផលិតផលខ្មែរខាងលើ អាចទំនាក់ទំនង មកមន្ត្រីសម្របសម្រួល រួមមាន៖ ១. លោក សារ៉េត រតនា ០១២ ៩០៩ ៨៦៥, ២. លោក អៀ អ៊រិទ្ធី ០១៥ ៥៥៣ ៣៥៥, ៣. លោក ស្រី ណូរ៉ ០៧០ ៩៤០ ៦០៦ និង៤. លោកស្រី ហ៊ឺ ស្រីម៉ិច ០៩៨ ៥០៤ ០៨០៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី