SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គណៈកម្មាធិការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្រុមហ៊ុន មេនូឡាយហ្វ៍ ចុះ MoU ធានារ៉ាប់រងអាយុជីវិតដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ


គណៈកម្មាធិការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្រុមហ៊ុន មេនូឡាយហ្វ៍ ចុះ MoU ធានារ៉ាប់រងអាយុជីវិតដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
A+ A-

ភ្នំពេញ៖ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ពង្រីកអត្ថប្រយោជន៍ធានារ៉ាប់រងអាយុជីវិត និងការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

តាមរយៈអនុស្សរណៈនេះ អ្នកដែលបានចុះឈ្មោះ និងទទួលវិញ្ញាបនបត្រពីថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ រាជរដ្ឋាភិបាល ហើយមានអាយុចន្លោះពី១៨ ដល់ ៦០ឆ្នាំ នឹងទទួលបានការធានារ៉ាប់រងអាយុជីវិតពីក្រុមហ៊ុន មេនូឡាយហ្វ៍ សម្រាប់គ្រោះថ្នាក់បុគ្គលជាក្រុម ក្នុងចំនួនទឹកប្រាក់១លានរៀល សម្រាប់រយៈពេល ១ឆ្នាំ ដោយមិនចាំបាច់បង់វិភាគទានអ្វីទាំងអស់។ គោលនយោបាយនេះផងដែរ នឹងផ្តល់ការការពារ ក្នុងករណីមរណភាព និងពិការភាពទាំងស្រុងដែលបណ្តាលមកពីគ្រោះថ្នាក់។

មេនូឡាយហ្វ៍ ក៏បានបញ្ជាក់ថា នឹងផ្តល់កម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុ ដើម្បីគាំទ្រម្ចាស់អាជីវកម្មធុនមីក្រូ និងតូច ក្នុងការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំថវិកា និងការត្រៀមលក្ខណៈសម្រាប់ហានិភ័យ។ ឯកឧត្តម ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកឡើងថា MoU នេះ គឺជាផ្លែផ្ការបស់រាជរដ្ឋាភិបាល ក្នុងការកៀរគរដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ និងវិស័យឯកជន ដើម្បីចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចុះឈ្មោះ។

លោក ចាន់ រដ្ឋា អគ្គនាយកនៃក្រុមហ៊ុន មេនូឡាយហ្វ៍ មានប្រសាសន៍ដូច្នេះថា៖ «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការគ្រប់គ្រងចំណូលចំណាយក្នុងអាជីវកម្ម ការគ្រប់គ្រងបំណុល និងការការពារហិរញ្ញវត្ថុសម្រាប់ហានិភ័យ ឬគ្រោះថ្នាក់ចៃដន្យណាមួយដោយឥតព្រៀងទុក»។ គិតត្រឹមថ្ងៃទី៥ កញ្ញា ឆ្នាំ២០២៥ មានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ១៤៦.៨៤៥ បានចុះឈ្មោះ និងទទួលវិញ្ញាបនបត្រជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើនលើសលប់នឹងមានសិទ្ធិទទួលបានអត្ថប្រយោជន៍ខាងលើនេះជាស្វ័យប្រវត្តិ។ គួរបញ្ជាក់ថា មេនូឡាយហ្វ៍ ជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេលំដាប់ពិភពលោក ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសកាណាដា បានចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១២៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី