SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

«ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ»ជាប្រធានបទបុណ្យទន្លេលើកទី៨ ដែលប្រារព្ធធ្វើនៅខេត្តសៀមរាប រយៈពេល២ថ្ងៃ


«ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ»ជាប្រធានបទបុណ្យទន្លេលើកទី៨ ដែលប្រារព្ធធ្វើនៅខេត្តសៀមរាប រយៈពេល២ថ្ងៃ
សង្គមជាតិ-សេដ្ឋកិច្ច

2024-03-02

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-03-02

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ពិធីបុណ្យទន្លេលើកទី៨ នឹងប្រារព្ធធ្វើនៅក្នុងខេត្តសៀមរាប ក្រោមប្រធានបទ៖«ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។ ក្នុងពិធីបុណ្យដែលក្រសួងទេសចរណ៍ សហការជាមួយនឹងរដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន គ្រោងនឹងរៀបចំនោះ ដើម្បីអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ព្រមទាំងចូលរួមជំរុញយុទ្ធនាការឆ្នាំទស្សនាសៀមរាប ២០២៤ ផងដែរ។

ពិធីបុណ្យទន្លេលើកទី៨ ដែលនឹងរួមចំណែកជំរុញកំណើនភ្ញៀវទេសចរ និងបង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្តតាមដងទន្លេនៅកម្ពុជា ព្រមទាំងជួយជំរុញផ្សព្វផ្សាយនូវភាពសម្បូរបែបនៃអនុតំបន់មេគង្គផងនោះ ក៏នឹងមានវត្តមានរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមផងដែរ។

តាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១ មីនា ពិធីបុណ្យទន្លេលើកនេះ នឹងមានការតាំងពិព័រណ៌ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គ ព្រមទាំងសកម្មភាពកម្សាន្តនានានៅតាមបណ្ដោយដងស្ទឹងសៀមរាប និងតំបន់ Pub Street ។ បន្ថែមពីនេះ ក៏មានការសម្ដែងសិល្បៈ ការប្រគុំតន្រ្តីពីក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី