SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កិច្ចប្រជុំ RBC រវាងកម្ពុជា និងថៃ បញ្ចប់នៅវេលាម៉ោង ០២៖០០នាទីរសៀល ដោយភាគីទាំងពីរបានពិនិត្យលើចំណុចលម្អិតលើកំណត់ហេតុព្រមព្រៀង


កិច្ចប្រជុំ RBC រវាងកម្ពុជា និងថៃ បញ្ចប់នៅវេលាម៉ោង ០២៖០០នាទីរសៀល ដោយភាគីទាំងពីរបានពិនិត្យលើចំណុចលម្អិតលើកំណត់ហេតុព្រមព្រៀង
A+ A-

កិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាតរបស់ថៃ ដែលចាប់ផ្តើមនៅវេលាម៉ោង ៩:២៥នាទីព្រឹក នាថ្ងៃទី២៤ ខែសីហា ហើយបានបញ្ចប់នៅវេលាម៉ោង ០២៖០០នាទីរសៀលថ្ងៃដដែល ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តប៉ៃលិន ភាគីទាំងពីរបានពិនិត្យលើចំណុចលម្អិតលើកំណត់ហេតុព្រមព្រៀង។

យោងតាមក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ជាលទ្ធផលបន្ទាប់ពីកិច្ចពិភាក្សាគ្នារួចមក កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាតរបស់ថៃ បានប្រព្រឹត្តទៅដោយមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាតរបស់ថៃ នៅថ្ងៃស្អែកទី២៥ ខែសីហា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា កិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាតរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាភាគីកម្ពុជា និងវរនាវីឯក គិទិផុន គុណសិរិប៉នញ៉ូ ប្រធានក្រុមលេខាភាគីថៃ ស្របតាមកម្មវិធីដែលភាគីទាំងពីរបានឯកភាពគ្នា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី