2025-08-15
ឃី ភារៈ
2025-08-15
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានលើកឡើងថា បច្ចុប្បន្ននេះនៅតាមបណ្ដាលរោងចក្រ សហគ្រាសនៅក្នុងខេត្តតាកែវ ទាំងមូលកំពុងតែត្រូវការកម្លាំងពលកម្មប្រមាណជាង១ម៉ឺនកន្លែង ដូច្នេះពលករ ទើបត្រលប់មកពីប្រទេសថៃ ចង់ធ្វើការអាចមកទំនាក់ទំនងនៅមន្ទីរការងារ ឬតាមសាលាក្រុងស្រុកបាន។
ក្នុងឱកាសអញ្ជើញចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ ជាង២០០គ្រួសារ នៅក្នុងស្រុកអង្គបូរី ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា៖ «បើប្រជាពលរដ្ឋគ្មានជំនាញ យើងមានសាលាបង្រៀនជំនាញដល់បងប្អូនហើយ បើបងប្អូនមានជំនាញហើយតែគ្មានសញ្ញាប័ត្របញ្ជាក់ សូមបងប្អូន មកកាន់វិទ្យាស្ថានបណ្ដុះបណ្ដាលភូមិភាគតេជោ យើងនឹងរៀបចំចេញសញ្ញាប័ត្រ ជូនបងប្អូនតាមរយៈការធ្វើប្រឡង ធ្វើតេស្តសមត្ថភាពបងប្អូនតែប៉ុណ្ណោះ»។
ឯកឧត្តម វ៉ី សំណាង បានបន្ថែមបន្តថា សម្រាប់ខេត្តតាកែវមានប្រជាពលរដ្ឋរាប់ពាន់នាក់ បានវិលត្រលប់ ពីប្រទេសថៃចូលមកកាន់ខេត្តតាកែវវិញ បញ្ហានេះអាជ្ញាធរបានយកចិត្តទុកដាក់ខ្ពស់ទៅលើជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ដោយយើងបានបង្កើតក្រុមការងារ ដើម្បីស្វែងរកការងារជូនបងប្អូនធ្វើដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី