2025-08-15
ទូច សូរិយា
2025-08-15
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងការពារជាតិ អំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិងទិកតុកទាំងអស់ កុំបង្កើតគណនីហ្វេសប៊ុកនិងទិកតុកដោយប្រើប្រាស់ឈ្មោះ និងឡូហ្គូ(Logo) ដូចគណនីផ្លូវការ របស់ក្រសួងការពារជាតិ ដើម្បីបញ្ចៀសការភាន់ច្រឡំពីសាធារណជន ដែលអាចទទួលព័ត៌មានមិនត្រឹមត្រូវ និងគ្មានប្រភពច្បាស់លាស់។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការពារជាតិ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ក្រសួងការពារជាតិ បានបញ្ជាក់ថា គណនីផ្លូវការ និងគណនីក្លែងក្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក(Facebook) និងទិកតុក(Tiktok) មានគូសបញ្ជាក់ដូចក្នុងរូបភាពខាងក្រោម។ ក្រសួងការពារជាតិ ក៏អំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជន ត្រូវត្រួតពិនិត្យប្រភពព័ត៌មានពិតប្រាកដពីគណនីផ្លូវការ របស់ក្រសួងការពារជាតិផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី