SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ចក្រភពអង់គ្លេស នឹងផ្តល់មូលនិធិជិត៤លានដុល្លារ សម្រាប់សកម្មភាពបោសសម្អាតមីននៅកម្ពុជា


ចក្រភពអង់គ្លេស នឹងផ្តល់មូលនិធិជិត៤លានដុល្លារ សម្រាប់សកម្មភាពបោសសម្អាតមីននៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-02-22

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-02-22

គិត បុប្ផា

A+ A-

ភ្នំពេញ៖ រដ្ឋាភិបាលចក្រភពអង់គ្លេស នឹងផ្ដល់មូលនិធិថ្មីចំនួន ៣,៨លានដុល្លារ តាមរយៈអង្គការនាំមុខគេរបស់ចក្រភពអង់គ្លេសគឺ អង្គការ Mines Advisory Group (MAG) និង The HALO Trust (HALO) ដើម្បីជួយបោសសម្អាតមីន និងអប់រំសហគមន៍អំពីហានិភ័យមីននៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា កាលពី២០ ខែកម្ភៈ ឆ្នាំ២០២៤។

អង្គការ MAG និង HALO រំពឹងថា ការផ្តល់មូលនិធិរបស់ចក្រភពអង់គ្លេស នឹងជួយរំដោះដីសម្រាប់កសិកម្ម លំនៅឋាន និងសេវាកម្មសង្គមមូលដ្ឋានដូចជា សាលារៀន មន្ទីរពេទ្យ ទឹកស្អាត និងអនាម័យ។ ដូច្នេះហើយ មូលនិធិនេះ នឹងជួយគាំទ្រនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងសហគមន៍ជុំវិញពិភពលោក រួមទាំងស្តារជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ជនបទ និងតំបន់ដែលខ្វះខាត ព្រមទាំងពង្រឹងផលិតកម្មក្នុងស្រុក និងសន្តិសុខស្បៀងអាហារ។

អង្គការ MAG និង HALO នឹងចាត់ចែងផ្តល់មូលនិធិនេះ ជាមួយនឹងវគ្គអប់រំដោយផ្ទាល់អំពីហានិភ័យនៃគ្រាប់រំសេវផ្ទុះដល់មនុស្សជាងកន្លះលាននាក់ ដោយរំពឹងថា នឹងមានការចូលរួមពីមនុស្សជាង ៣៤ ០០០នាក់ ដែលនឹងធ្វើឱ្យការយល់ដឹងអំពីហានិភ័យ និងសុវត្ថិភាពសហគមន៍នៅទូទាំងប្រទេសឱ្យមានការប្រសើរឡើងខ្លាំងជាងមុន។

លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានថ្លែងថា៖«ខ្ញុំរីករាយដែលចក្រភពអង់គ្លេស នឹងផ្តល់មូលនិធិបន្ថែមគាំទ្ររដ្ឋាភិបាលកម្ពុជា សម្រាប់ប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។ រយៈពេលជាង ៣០ឆ្នាំមកហើយ ការផ្តល់មូលនិធិរបស់ចក្រភពអង់គ្លេស បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាវីរភាពនៃអ្នកដោះមីនកម្ពុជា និងអន្តរជាតិក្នុងការបោសសម្អាតមីន សម្រាប់ការប្រើប្រាស់ដីប្រកបដោយផលិតភាព ការពារសហគមន៍ និងជួយសង្គ្រោះជីវិតបុគ្គល»។

គួរជម្រាបថា រដ្ឋាភិបាលចក្រភពអង់គ្លេស បានផ្តល់មូលនិធិថ្មីតាមរយៈអង្គការ MAG និងHALO សរុបចំនួនជាង ២១លានដុល្លារ ដើម្បីជួយបោសសម្អាតមីន និងអប់រំសហគមន៍ពីហានិភ័យអំពីមីននៅប្រទេសចំនួន៨ នៅទ្វីបអាហ្វ្រិកនិងអាស៊ី ក្នុងនោះកម្ពុជាទទួលបាន ៣,៨លានដុល្លារ។ ការផ្តល់មូលនិធិនេះ នឹងបង្កើតឱកាសដល់ស្ត្រីនៅក្នុងប្រទេសអង់ហ្គោឡា កម្ពុជា និងឡាវ តាមរយៈការបង្កើនការងារ និងការអភិវឌ្ឍអាជីពក្នុងការដោះមីន ជាមួយនឹងការវិនិយោគជាបន្តបន្ទាប់ ក្នុងការបណ្តុះបណ្តាលបុគ្គលិក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី