2025-08-01
គិត បុប្ផា
2025-08-01
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុនមីជាតិ អំពាវនាវឈ្មួញកណ្តាល និងអ្នកទិញបន្ត កុំយកទៅធ្វើជាអាជីវកម្មបន្ថែមលើតម្លៃ ដែលក្រុមហ៊ុនបានកំណត់។ បើតាមសេចក្តីជូនដំណឹង ស្តីពីថ្លៃរបស់មីជាតិ ចុះផ្សាយកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។
ក្រុមហ៊ុនមីជាតិ បញ្ជាក់ថា ក្រុមហ៊ុនបានសហការជាមួយក្រសួងពាណិជ្ជកម្ម កំណត់មិនមានការឡើងថ្លៃទេ ទោះបីជាវត្ថុធាតុដើមមួយចំនួនបានឡើងថ្លៃក៏ដោយ ក្នុងកាលៈទេសៈ ដែលប្រទេសកំពុងជួបនូវសង្គ្រាមជាមួយប្រទេសជិតខាង។ មីជាតិ ជាស្លាកពាណិជ្ជកម្ម បង្កើតឡើងដោយកូនខ្មែរសុទ្ធសាធក្រោម ទិសស្លោក «ស្នាដៃខ្មែរ រសជាតិខ្មែរ និងជាផលិតផលមីកញ្ចប់ឆ្អិនស្រាប់ដំបូងគេ ផលិតឡើងដោយបច្ចេកវិទ្យា និងម៉ាស៊ីន ជប៉ុន»៕
នាំមកជូនដោយ