2025-08-01
គិត បុប្ផា
2025-08-01
គិត បុប្ផា
ភ្នំពេញ៖ រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរសរុបចំនួន ៩ ៥៣៤នាក់ ដែលក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន ៩ ៣១៦នាក់ និងភ្ញៀវទេសចរបរទេសចំនួន ២១៨នាក់ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។
សេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ប្រចាំខែកក្កដា ឆ្នាំ២០២៥ ក៏បានបញ្ជាក់ផងដែរថា រមណីយដ្ឋានប្រាសាទកោះកេរ បានទទួលភ្ញៀវទេសចរជាតិសរុបចំនួន ៧ ៣៣៥នាក់ ក្នុងរយៈពេលពេញមួយខែកក្កដានេះផងដែរ៕
នាំមកជូនដោយ