2025-07-20
ទូច សូរិយា
2025-07-20
ទូច សូរិយា
ភ្នំពេញ៖ អ៊ីនធឺណិត អាចជាប្រភពនៃព័ត៍មាន និងអ្វីគ្រប់យ៉ាងដែលយើងត្រូវការ គឺអាចរកបានទៅលើអ៊ីនធឺណិត ដើម្បីមានភាពងាយស្រួលក្នុងការកត់សម្គាល់ព័ត៍មានពិត ឬមិនពិត គឺត្រូវស្វែងយល់បន្ថែមអំពីប្រភពនៃព័ត៌មាន និងលក្ខខណ្ឌវិនិច្ឆ័យមួយចំនួនទៀត។
រឿងដែលអាចបង្កឱ្យមិនមានសុវត្តិភាព អាចមានទម្រង់ផ្សេងៗគ្នាជាច្រើនដូចជា៖ ការបោកប្រាស់(scam) ដោយគណទីក្លែងក្លាយ អាចមានក្នុងរូបភាពដូចជា ការផ្ញើជាតំណភ្ជាប់ ឬគេហទំព័រ ដែលមានតំណភ្ជាប់លេចឡើង និងព័ត៌មានមិនពិត អាចមានក្នុងទម្រង់ ដូចជាអត្ថបទព័ត៌មានមិនពិត មិនមានប្រភពច្បាស់លាស់ គេហទំព័រ ឬប្រព័ន្ធផ្សព្វផ្សាយ មិនធ្លាប់ស្គាល់។
ដើម្បីបញ្ចៀសបញ្ហាទាំងនោះ ត្រូវជៀសវាងការបោកប្រាស់(scam) ដោយពិនិត្យមើលប្រវត្តិរូប តើវាជាគណនីស្របច្បាប់ដែលត្រូវបានគេប្រើញឹកញាប់ ឬជាគណនី ដែលមិនដំណើរការ ឬជាគណនីថ្មីដែលគ្មានព័ត៌មាន?, ត្រូវពិនិត្យមើលលើការពិត(Fact Checking) យ៉ាងតិចឱ្យបានពីរដងដើម្បីកំណត់ថាតើព័ត៌មាននោះពាក់ព័ន្ធទៅនឹងបណ្តាញផ្សព្វផ្សាយផ្សេងៗទៀតដែរឬទេ និងត្រូវស្វែងរកប្រភពនោះលើអត្ថបទរបស់ពួកគេ តើពួកគេមានប្រភពដែលអ្នកអាចទុកចិត្តបានដែរឬទេ?។ នៅពេលអ្នកនៅលើគេហទំព័រ គឺកុំចុចលើការផ្សាយពាណិជ្ជកម្ម ឬសាររំខាន(spam) ដែល អាចមានមេរោគ ជាពិសេសកុំចុចលើអ្វីដែលមិនទាក់ទងនឹងគេហទំព័រ ឬអ្វីដែលអ្នកកំពុងស្វែងរក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី