2025-07-20
គិត បុប្ផា
2025-07-20
គិត បុប្ផា
ភ្នំពេញ៖ សហគ្រិនខ្មែរ (KE) នឹងរៀបចំកម្មវិធី «ភាពជាសហគ្រិន ប្រកបដោយសុខុមាលភាព» ជំនាន់ទី២ ដើម្បីផ្តល់ចំណេះដឹង ស្តីពីការស្គាល់ខ្លួនឯង ការថែទាំសុខុមាលភាព ការបញ្ចៀបសុខុមាលភាពក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍អាជីវកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ និងមូលដ្ឋានគ្រឹះឌីជីថលដល់សហគ្រិន។
សិក្ខាកាម ដែលចូលរួមកម្មវិធី «ភាពជាសហគ្រិន ប្រកបដោយសុខុមាលភាព» នឹងត្រូវសិក្សា ១ខែម្តង រៀងរាល់ថ្ងៃព្រហស្បតិ៍ ឬសុក្រ វេលាម៉ោង ៨:០០ព្រឹក ដល់ ៤:៣០រសៀល នៅទីតាំងសហគ្រិនខ្មែរ ដោយក្នុងនោះសិក្ខាកាម នឹងទទួលបានអាហារសម្រន់ និងបាយថ្ងៃត្រង់ ដោយឥតគិតថ្លៃ។ បើតាមការចុះផ្សាយរបស់ WELL Academy ម្ចាស់អាជីវកម្ម អាចចុះឈ្មោះចូលរួមកម្មវិធីខាងលើ តាមរយៈ https://forms.gle/hn2hPMMF9q6C8brZ7 ត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា កម្មវិធី ដែលទទួលបានមូលនិធិគាំទ្រពីសហប្រជាជាតិ SK2Fund និងសហគ្រិនខ្មែរ អង្គការវែល និងក្រុមសន្សំប្រាក់នារីនេះ កំពុងផ្តល់អាហារូបករណ៍ដល់សហគ្រិនចំនួន ២០នាក់ ដើម្បីទទួលបានការសិក្សាស្តីពី សហគ្រិនភាពប្រកបដោយសុខុមាលភាព៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី