2024-08-31
គិត បុប្ផា
2024-08-31
គិត បុប្ផា
ភ្នំពេញ៖ សហគ្រិនខ្មែរ នឹងរៀបចំកម្មវិធីហិរញ្ញវត្ថុសម្រាប់អាជីវកម្ម វគ្គ២ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុ ដំបូន្មាន និងគោលការណ៍ណែនាំពាក់ព័ន្ធផ្សេងទៀតសម្រាប់លទ្ធភាពទទួលបានហិរញ្ញប្បទាន ដើម្បីអភិវឌ្ឍន៍អាជីវកម្ម ដល់សហគ្រាសធុនមីក្រូ តូច និងធុនមធ្យម (MSMEs)។ សហគ្រិនខ្មែរ បញ្ជាក់ថា កម្មវិធីនេះអនុញ្ញាតឱ្យម្ចាស់សហគ្រាសចូលរួមដោយឥតគិតថ្លៃ។
ក្រៅពីផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ វេទិកានេះ ក៏នឹងជម្រុញការតភ្ជាប់បណ្តាញរវាងស្ថាប័នហិរញ្ញវត្ថុ និងម្ចាស់អាជីវកម្ម ដើម្បីបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមកក្នុងការស្វែងយល់ និងដោះស្រាយនូវតម្រូវការហិរញ្ញវត្ថុជាក់ស្តែងរបស់ម្ចាស់អាជីវកម្ម។ កម្មវិធីនេះ សាកសមចំពោះម្ចាស់សហគ្រាស ដែលទើបនឹងចាប់ផ្តើមអាជីវកម្ម ហើយកំពុងមានចម្ងល់ទាក់ទងនឹងអត្រាពិន្ទុ របៀបដាក់ពិន្ទុឥណទាន ការត្រួតពិនិត្យស្ថានភាពឥណទាន និងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើង។
ម្ចាស់សហគ្រាស នឹងទទួលបានគន្លឹះសំខាន់ៗសម្រាប់ការអភិវឌ្ឍអាជីវកម្មប្រកបដោយប្រសិទ្ធភាព តាមរយៈសកម្មភាពនៃកម្មវិធី រួមមាន៖ ការភ្ជាប់បណ្តាញធុរកិច្ច, ពិពណ៌អាជីវកម្ម, បទបង្ហាញ, ការចែករំលែកចំណេះដឹងហិរញ្ញវត្ថុ និងការពិភាក្សាក្រុម។ កម្មវិធីហិរញ្ញវត្ថុសម្រាប់អាជីវកម្មនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០ព្រឹក ដល់ម៉ោង ១២:០០ថ្ងៃត្រង់ នៅសាលពហុបំណង ការិយាល័យសហគ្រិនខ្មែរ ក្នុងនោះម្ចាស់អាជីវកម្មអាចចុះឈ្មោះបានតាមរយៈលេខទូរសព្ទ៖ ០១៦ ៩៧៧ ៧១២៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី