2024-02-10
គិត បុប្ផា
2024-02-10
គិត បុប្ផា
ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយសាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ រាជធានីភ្នំពេញ បង្ក្រាបបានបង្គាចាក់ចាហួយ និងផ្ទុកសារធាតុគីមីចំនួន២៦៦កេះ ស្មើនឹង ៤២៦៨គីឡូក្រាម។
បើតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ កុម្ភៈ បានឱ្យដឹងថា បង្គាចាក់ចាហួយ និងផ្ទុកសារធាតុគីមី នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋប្រើប្រាស់។ គ្រឿងសមុទ្រខូចគុណភាពដែលសមត្ថកិច្ចបង្រ្កាបបាននៅរាជធានីភ្នំពេញទាំងអស់នេះ ត្រូវបានមន្រ្តីជំនាញយកទៅបំផ្លាញចោលតាមនីតិវិធី។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ក.ប.ប រាជធានីភ្នំពេញ បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ចូលរួមទប់ស្កាត់រាល់បទល្មើសនានា ដែលនាំចូលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ឯកឧត្តមអគ្គស្នងការរង ក៏បានស្នើកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យបន្តស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបរាល់នាំចូលផលិតផលគ្មានគុណភាព គ្មានសុវត្ថិភាព ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី