2025-07-18
ឃី ភារៈ
2025-07-18
ឃី ភារៈ
ភ្នំពេញ៖ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ជំរុញឱ្យវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) និងសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ខិតខំអស់ពីសមត្ថភាព ដើម្បីបង្កើនមូលធនមនុស្សក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក នៅក្នុងឧស្សាហកម្មនេះ។
ក្នុងពិធីសម្ពោធបើកវគ្គ «សញ្ញាបត្រជាន់ខ្ពស់ជំនាញសុខភាព និងសុវត្ថិភាពការងារ និងសញ្ញាបត្រជាន់ខ្ពស់ជំនាញនិរន្តរភាពបរិស្ថាន និងថាមពល» រៀបចំដោយ TAFTAC និង CGTI កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកនាយកប្រតិបត្តិ SDF លើកឡើងថា តាមរយៈការបង្កើនជំនាញដល់បុគ្គលិក និងការអភិវឌ្ឍជំនាញមុនចូលបម្រើការងារដល់យុវជនរបស់ CGTI និង TAFTAC បានគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយវិស័យកាត់ដេរឱ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិត ផលិតផលដែលមានតម្លៃខ្ពស់ តម្លៃបន្ថែមច្រើន និងបង្កើនការងារដែលមានជំនាញខ្ពស់ និងប្រាក់ខែច្រើនជូនប្រជាពលរដ្ឋកម្ពុជា។
តារយៈការបន្តផ្តល់ថវិកាបដិភាគពី SDF គាំទ្រដល់ CGTI និង TAFTAC ក្នុងការអភិវឌ្ឍជំនាញក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២៥ ដែលមានសិក្ខាកាមចូលរួមចំនួន ១ ៧២០នាក់ លើជំនាញចាំបាច់ចំនួន៩ លោកនាយកប្រតិបត្តិ SDF បានបន្ថែមថា វគ្គនេះមិនត្រឹមតែជាការបណ្តុះបណ្តាលធម្មតាទេ ប៉ុន្តែវាជាការវិនិយោគទៅក្នុងអនាគត ដោយសារជំនាញទាំងពីរនោះ ជាជំនាញដ៏សំខាន់ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ឧស្សាហកម្ម និងកម្លាំងងពលកម្ម ប្រកបដោយភាពប្រកួតប្រជែង ទំនួលខុសត្រូវ និងចីរភាព។
ទន្ទឹមនឹងនេះ SDF បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ចាប់យក និងប្រើប្រាស់ឱកាសដ៏មានតម្លៃ បានពីវគ្គបណ្តុះបណ្តាលជាដើមទុន សម្រាប់ការប្រកួតប្រជែងក្នុងអាជីពការងារ ក៏ដូចអាជីវកម្ម ដោយជំនាញជាកត្តាកំណត់ភាពជោគជ័យ និងអនាគតរបស់បុគ្គល ឧស្សាហកម្ម និងសង្គមជាតិទាំងមូល។ នេះបើតាមការចុះផ្សាយពីរបស់មូលនិធិអភិវឌ្ឍន៍ជំនាញ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី