SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាល ជំរុញយុវជនកម្ពុជា-ចិន ឱ្យបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ដើម្បីរួមចំណែកដល់ទំនាក់ទំនងប្រទេស


រាជរដ្ឋាភិបាល ជំរុញយុវជនកម្ពុជា-ចិន ឱ្យបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ដើម្បីរួមចំណែកដល់ទំនាក់ទំនងប្រទេស
សង្គមជាតិ-សេដ្ឋកិច្ច

2025-07-17

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-07-17

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើទឹកចិត្តដល់យុវជន នៃប្រទេសទាំងពីរ ឱ្យបន្តពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីរួមចំណែកដល់ការបន្តពូនជ្រំនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងរឹងមាំ។

ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឈិន ចូវ អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងគ្រប់កម្រិត ដែលសម្រេចបាននូវសហគមន៍ជោគវាសនារួមនៅគ្រប់រដូវកាល ដែលត្រូវបានអនុវត្តនៅគ្រប់កម្រិត ទាំងកម្រិតរដ្ឋាភិបាល ក្រសួង ស្ថាប័ន រាជធានី ខេត្ត។

ក្នុងជំនួបនេះ ឯកឧត្តម ឈិន ចូវ បានលើកឡើងថា នៅក្នុងបរិការណ៍ដែលពិភពលោក មានភាពមិនប្រាកដប្រជា ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅគ្រប់កម្រិត និងគ្រប់វិស័យ គឺកាន់តែមានសារសំខាន់ ដែលការណ៍នេះ តម្រូវឱ្យប្រទេសទាំងពីរ បន្តពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងក្នុងកម្រិតរដ្ឋាភិបាល និងរដ្ឋាភិបាល គណបក្សនិងគណបក្ស និងការបន្តបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយឱ្យកាន់តែមានសមត្ថភាព ដើម្បីត្រៀមខ្លួនទទួលភារកិច្ចដឹកនាំប្រទេសនាពេលអនាគត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី