2025-07-16
គន ម៉េងហុង
2025-07-16
គន ម៉េងហុង
ភ្នំពេញ៖ ការសិក្សាពីទំនោរក្រុមមនុស្សគោលដៅ ជាផ្នែកមួយជួយឱ្យការធ្វើទីផ្សារមានប្រសិទ្ធភាព និងងាយស្រួលក្នុងការទំនាក់ទំនងជាមួយអតិថិជន។ ដូច្នោះ ការធ្វើមាតិកាគប្បីសិក្សាពីក្រុមមនុស្សទាំងនោះជាមុនសិន រួចផលិតមាតិកាបែបណាដែលមានគុណតម្លៃ ឱ្យស្របទៅតាមតម្រូវការនៃក្រុមអតិថិជននីមួយៗ។
សហគ្រិនខ្មែរ បានបង្ហាញពីទំនោរនៃអតិថិជនចំនួន ៥ក្រុម និងវិធីសាស្រ្ដធ្វើមាតិកាទីផ្សារទាក់ទាញចំណាប់អារម្មណ៍របស់ពួកគេ។ ជាមួយគ្នានេះ ក្រុមទី១. មើលមិនឃើញពីបញ្ហាផ្ទាល់ខ្លួន មានន័យថាអតិថិជននៅក្រុមនេះ មើលមិនដឹងពីបញ្ហាផ្ទាល់ខ្លួនទេ ឬអាចមិនដឹងថាកន្លែងណាជាបញ្ហា ដូច្នេះអ្នកអាចបង្កើតមាតិកាណាដែលជួយឱ្យពួកគាត់សម្គាល់ពីបញ្ហារបស់ខ្លួនបាន តួយ៉ាងប្រសិនបើអ្នកបើកក្រុមហ៊ុនធ្វើទីផ្សារ អ្នកអាចផលិតមាតិកាជាលក្ខណៈសំណួរ។ មាតិកាបែបនេះ នឹងចាក់ចំកន្លែដែលអតិថិជនគោលដៅមិនធ្លាប់គិតពីមុន ហើយពួកគេនឹងងាកមកចាប់អារម្មណ៍ក្រុមហ៊ុនរបស់អ្នក។
ក្រុមទី២. ស្គាល់បញ្ហា តែមិនដឹងដោះស្រាយបែបណា មានន័យថាមនុស្សក្រុមនេះ ស្គាល់ថាកន្លែងណាជាបញ្ហា ប៉ុន្ដែមិនដឹងពីវិធីដោះស្រាយ ហើយក៏កំពុងស្វែងរកអ្នកដែលអាចជួយដោះស្រាយបញ្ហារបស់ពួកគេបាន តាមរយៈម៉ាស៊ីនស្វែងរកក្នុងអ៊ីនធើណេត (Search Engine)។ អ្នកគួរធ្វើមាតិកាពី «វិធីសាស្ដ្រដោះស្រាយ» ដែលឆ្លើយតបទៅនឹងបញ្ហាពាក់ព័ន្ធឱ្យបានច្រើន និងក្បោះក្បាយ ដើម្បីឱ្យអតិថិជនប្រភេទនេះអាចស្វែងរកអ្នកឃើញ និងជឿជាក់ប្រើផលិតផល ឬសេវាកម្មរបស់អ្នក។
ចំណែក ក្រុមទី៣. ស្គាល់ទាំងបញ្ហា និងដំណោះស្រាយ តែមិនដឹងថាក្រុមហ៊ុនអ្នកមានវត្តមានលើទីផ្សារ សំដៅថា អតិថិជនបានដឹងច្បាស់ទាំងបញ្ហា និងដំណោះស្រាយរួចហើយ ប៉ុន្ដែពួកគេប្រហែលមិនទាន់ដឹងផងថាក្រុមហ៊ុនរបស់អ្នកមានវត្តមានលើទីផ្សារ ដូចនេះតួនាទីរបស់អ្នកគឺផលិតផលមាតិកាអំពីព័ត៌មានរបស់ក្រុមហ៊ុន យ៉ាងហោចណាស់ឱ្យពួកគាត់ដឹងថាតើអ្នកជាក្រុមហ៊ុនអ្វី ផលិត ឬផ្ដល់សេវាកម្មអ្វី ហើយផ្ដល់ដំណោះស្រាយបែបណាទៅឱ្យអតិថិជន។
ក្រុមទី៤. ដឹងពីដំណោះស្រាយ តែកំពុងស្ថិតក្នុងដំណាក់កាលជ្រើសរើស គឺអតិថិជនកំពុងតែគិត និងប្រៀបធៀបសេវាកម្ម និងផលិតផលលើទីផ្សារ តែមិនដឹងថាគួរជ្រើសរើសមួយណាឱ្យសក្តិសម ក្នុងនោះអ្នកគួរបង្កើតមាតិកា ដែលប្រាប់ពីដំណោះស្រាយ ហើយត្រូវផ្ដល់អ្វីដែលផលិត ឬសេវាកម្មរបស់អ្នក មានភាពខុសប្លែកពីអ្នកដទៃក្នុងទីផ្សារ ឬនិយាយឱ្យចំគឺភាពខ្លាំង ដើម្បីទាញយកចំណាប់អារម្មណ៍របស់ពួកគេ។ ក្រុមទី៥. សម្រេចចិត្តជ្រើសរើសផលិតផលរបស់អ្នក នៅចំណុចនេះ អតិថិជនបានសម្រេចចិត្តរួចជាស្រេចថា នឹងជ្រើសរើសផលិតផល ឬសេវាកម្មរបស់អ្នក ដែលមានភាគរយខ្ពស់ពួកគាត់អាចនឹងមានទំនុកចិត្ត ហើយក្លាយជាម៉ូយប្រចាំ ប៉ុន្ដែអ្នកក៏អាចបន្ថែមការលក់ និងបញ្ចុះបញ្ចូលពួកគាត់ឱ្យបន្ថែមការទិញ ឬផ្សព្វផ្សាយបន្តពីផលិតផល ឬសេវាកម្ម តាមរយៈការបញ្ចុះតម្លៃពិសេស និងប្រូម៉ូសិនផ្សេងៗជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី