2025-07-12
គិត បុប្ផា
2025-07-12
គិត បុប្ផា
ភ្នំពេញ៖ គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) និង «សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង» ចុះកិច្ចព្រមព្រៀងទទួលហិរញ្ញប្បទានបំពេញបន្ថែមឥតសំណងសរុបចំនួន ១,២លានដុល្លារ សម្រាប់គាំទ្រដល់សកម្មភាពផលិតកម្មកម្រិតសហគមន៍។ នេះបើតាមការចុះផ្សាយរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងហិរញ្ញប្បទានចំនួន ១,២លានដុល្លារនេះ មានទឹកប្រាក់ចំនួនជាង ៦ម៉ឺនដុល្លារ សម្រាប់គាំទ្រផ្ទាល់ដល់ផលិតកម្មម្ទេស និងថវិកា ១,១លានដុល្លារទៀត សម្រាប់រៀបចំជាប្រព័ន្ធស្រោចស្រព ដោយមានការបំពាក់ទុយោមេចែកចាយទឹកធ្វើកសិកម្មដល់ទូទាំងភូមិប៊ុនរ៉ានីសែនជ័យតែម្តង។
ឯកឧត្តម ឃឹម ហ្វីណង់ លើកឡើងថា កិច្ចព្រមព្រៀងនេះ គឺជាការវិនិយោគសាធារណៈក្នុងទ្រង់ទ្រាយធំពីសំណាក់រាជរដ្ឋាភិបាល ចាក់បញ្ចូលទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ដែលជាប្រយោជន៍យ៉ាងទូលំទូលាយដល់ការលើកកម្ពស់ជីវភាពរបស់សម្បទានិក នៅក្នុងតំបន់អភិវឌ្ឍន៍មួយនេះ។ គួរបញ្ជាក់ថា ជំនួយឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា គឺជាផ្នែកមួយនៃកម្មវិធី ដែលគាំទ្រថវិកាហិរញ្ញប្បទានដោយធនាគារពិភពលោក រួមមានសម្រាប់ជាទុនបំពេញបន្ថែម ៤០% លើការវិនិយោគរបស់សហគមន៍ និងការគាំទ្រខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី