SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត ទី១ នឹងដាក់ឱ្យពលរដ្ឋចរាចរសាកល្បងពី ចាប់ពីថ្ងៃទី១៥ សីហា តទៅ


ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត ទី១ នឹងដាក់ឱ្យពលរដ្ឋចរាចរសាកល្បងពី ចាប់ពីថ្ងៃទី១៥ សីហា តទៅ
សង្គមជាតិ-សេដ្ឋកិច្ច

2025-07-10

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-07-10

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ស្ពានអាកាសទី១ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានទិសដៅចរាចរតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងត្រូវដាក់ឱ្យពលរដ្ឋចរាចរសាកល្បង ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ តទៅ។

ចំណែក ស្ពានអាកាសទី២ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានទិសដៅចរាចរពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះមកមហាវិថី សម្តេចតេជោ ហ៊ុន សែន ចូលមករាជធានីភ្នំពេញ នឹងត្រូវដាក់ឱ្យដំណើរការសាកល្បង ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ផងដែរ។

បើតាមសេចក្តីជូនដំណឹង ការដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នេះ គឺដើម្បីជួយសម្រួលដល់លំហូចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ សំដៅដោះស្រាយការកកស្ទះចរាចរឱ្យបានជាអតិបរមា។ ស្ពានអាកាសទី១ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺសម្រេចបានការសាងសង់ ១០០% និងស្ពានអាកាសទី២ គ្រោងនឹងបញ្ចប់ការសាងសង់ នាដើមខែសីហា ឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលរាជធានីភ្នំពេញ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី