SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យពាណិជ្ជករ ចូលរួមពិព័រណ៍ «Dill International Expo 2025 (DITE- 2025)» នៅទីម័រឡេស្តេ


ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យពាណិជ្ជករ ចូលរួមពិព័រណ៍ «Dill International Expo 2025 (DITE- 2025)» នៅទីម័រឡេស្តេ
A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យពាណិជ្ជករ និងសាធារណជនទូទៅ ចូលរួមពិព័រណ៍ «Dill International Expo 2025 (DITE- 2025)» ដែលជាព្រឹត្តិការណ៍អន្តរជាតិដំបូងបង្អស់ ដើម្បីបង្ហាញពីសមិទ្ធផល និងភាពច្នៃប្រឌិតរបស់ក្រុមហ៊ុន អាជីវកម្មខ្នាតតូច និងមធ្យម (SMEs) ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងឌីលី ប្រទេសទីម័រឡេស្តេ។

ពិព័រណ៍អន្តរជាតិដំបូងបង្អស់ ដែលសហការរៀបចំដោយ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MCI) នៃប្រទេសទីម័រឡេស្តេ នឹងមានព្រឹត្តិការណ៍អមផ្សេងៗទៀតផងដែរ ដូចជាវេទិកាពាណិជ្ជកម្ម ការជជែកពិភាក្សាអំពីពាណិជ្ជកម្ម ពិព័រណ៍វប្បធម៌ ការផ្គូផ្គងពាណិជ្ជកម្ម និងការផ្សព្វផ្សាយវិនិយោគ។ យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម គណៈកម្មការរៀបចំពិព័រណ៍ បានផ្តល់ស្តង់មួយចំនួនជូនដល់ក្រសួងពាណិជ្ជកម្មកម្ពុជា ដោយឥតគិតថ្លៃ ដើម្បីផ្តល់ជូនក្រុមហ៊ុនកម្ពុជា។

ចំពោះពាណិជ្ជករ និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ ចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ អាចទំនាក់ទំនងមកបំពេញបែបបទចូលរួម តាមរយៈនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម។ សម្រាប់ព័ត៌មានបន្ថែម ពាណិជ្ជករ និងសាធារណជនទូទៅ អាចទំនាក់ទំនង តាមរយៈទូរសព្ទលេខ +៨៥៥ ១២ ៧៧៧ ៩៥៩ / +៨៥៥ ៨៩ ៩១១ ១០១ ឬអ៊ីម៉ែល [email protected] / san.phirunmoc.gov.kh ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី