SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ហ៊ាន សាហ៊ីប ណែនាំឱ្យក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ចុះពិនិត្យទីតាំងគម្រោងវិនិយោគដោយផ្ទាល់


ឯកឧត្តម ហ៊ាន សាហ៊ីប ណែនាំឱ្យក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ចុះពិនិត្យទីតាំងគម្រោងវិនិយោគដោយផ្ទាល់
A+ A-

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានណែនាំលេខាធិការដ្ឋាន ក.វ.ឦសាន កំណត់សមាសភាពក្រុមការងារ និង ក្របខ័ណ្ឌពេលឱ្យបានសមស្រប ចុះពិនិត្យទីតាំសក្តានុពលវិនិយោគ ដើម្បីការសម្រួលនីតិវិធីវិនិយោគក្នុងខេត្តទាំងបួនដល់ធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត និងការអនុគ្រោះផ្សេងៗ។ នេះបើយោងតាមការចុះផ្សាយរបស់វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំនេះ ពិភាក្សាលើយន្តការអនុវត្តការងារផ្ទៃក្នុងលេខាធិការដ្ឋាន និងការត្រៀមចុះពិនិត្យទីតាំងគម្រោងវិនិយោគ ដែលមានការចូលរួមពីភាគីពាក់ពន្ធ័ នៅទីស្តីការក្រសួងសេដ្ឋកិច្ច ឯកឧត្តម ហ៊ាន សាហ៊ីប បានណែនាំដល់លេខាធិការដ្ឋានក្រុមការងារ ឱ្យផ្តល់អាទិភាពលើការរៀបចំទីស្នាក់ការការិយាល័យរាជធានីភ្នំពេញ ដែលមានទីតាំងនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) និង ទីស្នាក់ការការិយាល័យនៅខេត្តទាំងបួន នៃភូមិភាគឦសាន។

ពាក់ពន្ធ័នឹងការស្នើការលើកទឹកចិត្ត និងការអនុគ្រោះផ្សេងៗ ពីសំណាក់ធុរកិច្ច ដើម្បីសម្រួលនីតិវិធីវិនិយោគក្នុងខេត្តទាំងបួន ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ណែនាំដល់លេខាធិការដ្ឋានក្រុមការងារត្រូវផ្តល់ការប្រឹក្សា និងការសម្របសម្រួលជូនវិស័យឯកជន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និង ដោយឥតគិតថ្លៃ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី