SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CDC លើកទឹកចិត្តឱ្យក្រុមហ៊ុនកូកា-កូឡា ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដើម្បីទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល


CDC លើកទឹកចិត្តឱ្យក្រុមហ៊ុនកូកា-កូឡា ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដើម្បីទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល
សង្គមជាតិ-សេដ្ឋកិច្ច

2025-06-26

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-06-26

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបកនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកទឹកចិត្តឱ្យក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ទិញធាតុចូល ឬប្រើប្រាស់វត្ថុធាតុដើមនៅក្នុងស្រុក ដែលជាផ្នែកមួយនៃយន្តការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការវិនិយោគ ប្រកបដោយគុណភាព ប្រសិទ្ធិភាព និងចីរភាព។

ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ លោក Paulo Gaspar Rodrigues នាយកប្រតិបត្តិក្រុមហ៊ុនកូកា-កូឡា បានបង្ហាញពីការតាំងចិត្តខ្ពស់ក្នុងការស្វែងរកដៃគូផ្គត់ផ្គង់វត្ថុធាតុដើមនៅក្នុងស្រុក ដែលមានគុណភាព និងកម្លាំងផលិតភាពស្របទៅតាមតម្រូវការផលិតកម្មរបស់ក្រុមហ៊ុន។ លោក Paulo Gaspar Rodrigues ក៏បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តពង្រឹង និងពង្រីកប្រតិបត្តិការវិនិយោគរបស់ខ្លួននៅកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិបន្ថែមទៀត។

ក្នុងជំនួបពិភាក្សា ដែលធ្វើឡើងដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាព នៃដំណើរការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា និងចំណុចគន្លឹះពាក់ព័ន្ធនានា សំដៅលើកកម្ពស់ កិច្ចសហការឱ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត រវាងផ្នែករដ្ឋ និងក្រុមហ៊ុនផ្ទាល់នេះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាកត្តាដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ។

ពាក់ព័ន្ធនិងការវិនិយោគនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល ដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ដែលតែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើកិច្ចថែទាំគាំទ្រការវិនិយោគឯកជន កំពុងដំណើរការនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី