SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ស្វែងយល់ពី ដំណាក់កាលទាំង៥ នៃប្រភពមូលធន ក្នុងដំណើរការបើកអាជីវកម្មថ្មី!


ស្វែងយល់ពី ដំណាក់កាលទាំង៥ នៃប្រភពមូលធន ក្នុងដំណើរការបើកអាជីវកម្មថ្មី!
គំនិតអាជីវកម្ម

2025-06-21

គិត បុប្ផា

គំនិតអាជីវកម្ម

2025-06-21

គិត បុប្ផា

A+ A-

ភ្នំពេញ៖ គ្រប់ចំណុច និងជំហានទាំងអស់ នៃអាជីវកម្មគ្រប់ទម្រង់សុទ្ធតែត្រូវការហិរញ្ញវត្ថុ ដើម្បីចំណាយលើរឿងចាំបាច់ជាច្រើន តាំងពីសង្វាក់ផលិតកម្ម រហូតដល់ការត្រៀមយុទ្ធសាស្រ្ដនានា ក្នុងការដាក់បញ្ចេញលក់ផលិតផល ឬសេវាកម្ម។ សហគ្រិនខ្មែរ លើកយកដំណាក់កាលចំនួន៥ នៃប្រភពមូលធន ក្នុងដំណើការរបស់ធុរកិច្ចថ្មី មកបកស្រាយដូចខាងក្រោម៖

១. ដើមទុនវិនិយោគដំបូង៖ ដើមទុនវិនិយោគដំបូង គឺអាចនិយាយបានថា ជាចំណុចចាប់ផ្ដើមនៃអាជីវកម្ម។ ជាទូទៅ សហគ្រិន ត្រូវការទុនដើម្បីបំប្លែងគំនិតច្នៃប្រតិដ្ឋរបស់ខ្លួន ឱ្យក្លាយជារូបរាង ពោលគឺអាជីវកម្មមួយ ហើយដើមទុនទាំងនេះ ភាគច្រើនគឺបានមកពីកញ្ចប់ប្រាក់សន្សំផ្ទាល់ខ្លួន កញ្ចប់ប្រាក់ជំនួយពីគ្រួសារ ឬញាតិមិត្តជាដើម។

២. ដើមទុនពីវិនិយោគិន៖ នៅពេលអាជីវកម្មមួយលេចចេញជារូបរាងហើយ និងបង្កប់នូវគំនិតច្នៃប្រតិដ្នដែលមានភាពទាក់ទាញគ្រប់គ្រាន់ នោះនឹងអាចទាញបានចំណាប់អារម្មណ៍ពីវិនិយោគិន ដែលមានបំណងចង់បណ្ដាក់ទុនជាក់ជាមិនខាន។ វិនិយោគទាំងនោះ អាចជាស្ថាប័ន ឬបុគ្គលណាមួយ ដែលមានទុនក្នុងដៃ មានចំណេះដឹង បទពិសោធ និងបណ្ដាញទំនាក់ទំនងស៊ីជម្រៅក្នុងវិស័យជំនួញ ហើយពួកគាត់ចង់បណ្ដាក់ទុក ក្នុងគោលដៅរៀងៗខ្លួន តែគោលដៅចម្បង គឺការទាញយកផលចំណេញ។ ដោយឡែក ក្រៅពីទទួលបានទុនពីវិនិយោគិន សហគ្រិនក៏អាចប្រឹក្សាយោបល់ ដើម្បីរកយុទ្ធសាស្រ្ដ ក៏ដូចជាគំនិតល្អៗពីពួកគាត់ ក្នុងការជួយតម្រង់ទិស និងពង្រីកវិសាលភាពនៃធុរកិច្ចថ្មីរបស់ខ្លួនផងដែរ។

៣. ហិរញ្ញវប្បទានពីក្រុមហ៊ុនវិនិយោគទុន៖ ក្រៅពីវិនិយោគិន បុគ្គលនៅមានប្រភពទុនមួយទៀត ដែលមានសក្ដានុពលខ្ពស់ នោះគឺក្រុមហ៊ុនវិនិយោគទុន ដែលសំដៅដល់ក្រុមហ៊ុន ឬមនុស្សមួយក្រុម ដែលផ្ដល់មូលធនវិនិយោគដល់ធុរកិច្ចណា ដែលមានឱកាសអភិវឌ្ឍន៍រយៈពេលវែង។ នៅពេលដែលធុរកិច្ច មានដំណើរការល្អ និងអាចទទួលបានផលចំណេញ ឬផ្ដល់ផលប្រយោជន៍ណាមួយឱ្យក្រុមហ៊ុនវិនិយោគទុន នោះជាពេលដែលពួកគេចាប់អារម្មណ៍ចង់សហការ។ ក្រៅពីផ្ដល់ជាទុន ពួកគេក៏អាចបន្ថែមនូវក្រុមមនុស្សជំនាញ ដែលនឹងមកជួយដល់ការពង្រឹង និងពង្រីកដំណើរនៃធុរកិច្ចដែរ។

៤. កម្ចីអាជីវកម្ម៖ នៅពេលអាជីវកម្ម មានសមត្ថភាពទាញយកចំណូលបានច្រើន ជាប្រចាំហើយ និងជាពេល ដែលសហគ្រិន គិតថាដល់ពេលដែលអាចចាប់ផ្ដើមពង្រីកទំហំនៃការរកស៊ីហើយនោះ នេះគឺជាពេលដែលអាចគិតដល់កម្ចីអាជីវកម្ម ពីស្ថាប័នហិរញ្ញវត្ថុ ដើម្បីប្រមូលធនធានសម្រាប់ទៅបង្គ្រប់ និងបង្វិលក្នុងដំណើរការពង្រីកសកម្មភាពបន្ថែម។

៥. មូលធន ពីការដាក់លក់មូលបត្រ៖ នេះជាដំណាក់កាល ដែលធុរកិច្ចថ្មី មិនត្រឹមជាធុរកិច្ចថ្មីទៀតហើយ ប៉ុន្ដែបានសាងកេរ្តិ៍ឈ្មោះខ្លាំងក្នុងទីផ្សារ និងអាចមានឥទ្ធិពលគ្រប់គ្រាន់ ស្របនឹងលក្ខខណ្ឌគតិយុទ្ធគ្រប់លក្ខណៈ អាចដាក់លក់មូលបត្រ ឬភាគហ៊ុននៅលើទីផ្សារមូលបត្រ ដើម្បីទាញយកទុនបន្ថែមក្នុងការពង្រីកវិសាលភាពរបស់ធុរកិច្ចឱ្យកាន់តែរីកដុះដាលកាន់តែខ្លាំង៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599