SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋាភិបាល និងធនាគារវីង រួមគ្នាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា


រដ្ឋាភិបាល និងធនាគារវីង រួមគ្នាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា
ធនាគារ-ហិរញ្ញវត្ថុ

2024-01-13

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2024-01-13

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានចុះអនុស្សរណៈនៃការយោគយល់ស្តីពី«កិច្ចសហការក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា» ជាមួយធនាគារវីង ដើម្បីជំរុញ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។

តាមការចុះផ្សាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ កិច្ចសហប្រតិបត្តិការរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារវីង គឺជាការបើកទំព័រថ្មីមួយដែលជំរុញ និងពង្រីកកិច្ចសហការកាន់តែប្រសើរ តាមរយៈការចែករំលែកចំណេះដឹង បទពិសោធ ការចូលរួមប្រើប្រាស់ថ្នាលឌីជីថល ដែលជាគន្លឹះគាំទ្រដល់សេដ្ឋកិច្ចឌីជីថល និងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា វិស័យឯកជន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល និងក្នុងដំណើរនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។ ជាមួយគ្នានេះ ឧត្តមបណ្ឌិត គង់ ម៉ារី បានលើកទឹកចិត្តឱ្យមានការសហការគ្នាបន្តទៀត ដើម្បីបង្កើតជាគំរូនៃសហថាមពល (Synergy) និងសហបង្កើតថ្មី (Co-Creation) ក្នុងគោលបំណងជំរុញការបង្កើតផលិតផល ឬសេវាថ្មីៗប្រកបដោយភាពច្នៃប្រឌិតផ្អែកលើបច្ចេកវិទ្យា និងនវានុវត្តន៍។ 

ចំពោះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង បានបញ្ជាក់ថា កិច្ចសហការរវាងធនាគារវីង និងក្រសួងសេដ្ឋកិច្ចនេះ គឺជាកិច្ចសហការដ៏មានសារសំខាន់រវាងស្ថាប័នរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការលើកកម្ពស់ និងការរស់នៅឱ្យកាន់តែប្រសើរឡើង។ ការសហការនេះ គឺដើម្បីជំរុញសេដ្ឋកិច្ចឌីជីថល ការវិនិយោគលើបច្ចេកវិទ្យា និងការឈានទៅរកចក្ខុវិស័យរួមគ្នា អាចផ្តល់នូវលទ្ធភាពទទួលបានដំណោះស្រាយឌីជីថល ដែលធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា កាន់តែងាយស្រួល។

គួរបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងធនាគារវីង គឺជាដៃគូសហការក្នុងសកម្មភាពមួយចំនួនក្នុងវិស័យធុរកិច្ចថ្មី និងបច្ចេកវិទ្យាហិរញ្ញវត្ថុ តាមរយៈគម្រោងនានា ដូចជា ការទទួលយកការធានាប្រាក់កក់សម្រាប់ការដេញថ្លៃ និងប្រាក់កក់ធានា, ការអនុវត្តកិច្ចសន្យាក្នុងលទ្ធកម្មសាធារណៈ, មធ្យោបាយទូទាត់ប្រាក់លើប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និងសម្រាប់ការប្រមូលចំណូល សារពើពន្ធ និងមិនមែនសារពើពន្ធ និងដំណោះស្រាយបើកប្រាក់បៀវត្សរ៍ជាដើម៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599