2025-06-12
គិត បុប្ផា
2025-06-12
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងស្ថានទូតហ្វីលីពីនប្រចាំកម្ពុជា សហការរៀបចំការប្រគំតន្រ្តី ដោយក្រុមតន្រ្តីដ៏ល្បីពីរដ្ឋធានីម៉ានីល ឈ្មោះ Manila Symphony Junior Orchestra (MSJO) ពីប្រទេសហ្វីលីពីន នៅព្រះលានជល់ដំរី ខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសទេសភាពដ៏ស្រស់ស្អាតនារដូវកាលបៃតង (Green Season) របស់កម្ពុជា ដល់ប្រជាពលរដ្ឋហ្វីលីពីន។
ព្រឹត្តិការណ៍ ដែលនឹងរៀបចំឡើង នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់នេះ ក៏នឹងក្លាយជាវេទិកា ដើម្បីបង្ហាញនូវវប្បធម៌តន្រ្តីរបស់ហ្វីលីពីនដល់ប្រជាជនកម្ពុជា និងភ្ញៀវទេសចរអន្តរជាតិ ដែលកំពុងទស្សនានៅខេត្តសៀមរាបផងដែរ។
ការប្រគំតន្រ្តីខាងលើ ត្រូវបានឯកភាព ក្នុងឱកាស ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចូលរួមក្នុងពិធីជប់លៀងអបអរខួបអនុស្សាវរីយ៍ លើកទី៦៨ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងហ្វីលីពីន ព្រមទាំងខួបលើកទី ១២៧ឆ្នាំ នៃទិវាប្រកាសឯករាជ្យជាតិហ្វីលីពីន (ASEAN Tourism Forum 2025: Unity in Motion, Shaping ASEAN Tourism Tomorrow) នៅសណ្ឋាគារ Shangri-La Phnom Penh រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី