2025-06-11
គិត បុប្ផា
2025-06-11
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា និងអូទ្រីស ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត លើវិស័យបោសសម្អាតមីន និងបណ្ដុះបណ្ដាលធនធានមនុស្ស ហើយអូទ្រីស ស្វាគមន៍ចំពោះអ្នកការទូតវ័យក្មេងកម្ពុជា ទៅសិក្សាជំនាញការទូត នៅបណ្ឌិត្យសភាការទូតទីក្រុងវីយែន នៅប្រទេសអូទ្រីស។ នេះបើតាមការចុះផ្សាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។
សម្តេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម Sepp Schellhorn រដ្ឋលេខាធិការក្រសួងសហព័ន្ធសម្រាប់អឺរ៉ុប និងកិច្ចការអន្តរជាតិ នៃប្រទេសអូទ្រីស បានពិភាក្សាអំពីការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ដោយសម្ដេចធិបតី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជា ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ តាមរយៈការដាក់ចេញនូវគំនិតផ្ដួចផ្ដើមជាច្រើន ដើម្បីធានានូវចីរភាពបរិស្ថាន, អន្តរកាលថាមពល ពិសេសការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលបច្ចុប្បន្ន សម្រេចបាន ៦២% និងគ្រោងសម្រេចឱ្យបាន៧០% នៅឆ្នាំ២០៣០។
ក្នុងជំនួបដដែលនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូទ្រីសដែលបានចូលរួមចំណែក និងគាំទ្រសកម្មភាពបោសសម្អាតមីន, ការបណ្ដុះបណ្ដាលធនធានមនុស្ស និងដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីសារសំខាន់ នៃយន្តការពិគ្រោះយោបល់ទ្វេភាគី ដោយបានជំរុញឱ្យក្រសួងការបរទេសប្រទេសទាំងពីរ បន្តពិភាក្សាបន្ថែមទៀត ដើម្បីឱ្យយន្តការឱ្យចេញជារូបរាងក្នុងពេលឆាប់ៗ ក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការកន្លងមក និងស្វែងរកវិស័យនៃកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែម។
គួរបញ្ជាក់ថា ក្នុងកិច្ចពិភាក្សា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នេះដែរ ឯកឧត្តម Sepp Schellhorn ក៏បានស្នើឱ្យកម្ពុជា គាំទ្របេក្ខភាពរបស់អូទ្រីស ជាសមាជិកមិនអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អណត្តិ២០២៧-២០២៨ ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី