2024-01-10
គិត បុប្ផា
2024-01-10
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា រកចំណូលបានជិត ៨៣០លានរៀល ស្មើនឹងប្រមាណជាង ២០ម៉ឺនដុល្លារ ពីវិស័យជលផល ក្នុងរយៈពេលពេញមួយឆ្នាំ២០២៣។ បើតាមរបាយការណ៍បូកសរុបលទ្ធផលការងារវិស័យជលផលប្រចាំឆ្នាំ២០២៣ និងទិសដៅសម្រាប់ឆ្នាំ២០២៤ ចំនួននេះ មានការកើនឡើងជាង ២០៥លានរៀល ធៀបនឹងឆ្នាំ២០២២ ដែលមានចំនួនជាង ៦២៣លានរៀល។
របាយការណ៍ដដែល បានបង្ហាញថា ចំណូលពីវិស័យជលផលឆ្នាំ២០២៣នេះ បានមកពី៖ ការបង់ប្រាក់លក់ឯកសារដេញថ្លៃជាង ៧,៤លានរៀល, ផលពីការគ្រប់គ្រងរដ្ឋបាលជាង ១០៧លានរៀល, ការជួលទ្រព្យសម្បត្តិរដ្ឋជាង ១៦៣លានរៀល, វិញ្ញាបនបត្របញ្ជាក់គុណភាពផ្នែករោគសាស្រ្ដជលផលសម្រាប់នាំចេញជាង ១៣លានរៀល, ប្រាក់រង្វាន់បង្រ្កាបបទល្មើសនេសាទជាង ៤១០លានរៀល, ផលហិរញ្ញវត្ថុ(សំណែសចំណាយ) ជាង ៦,៣លានរៀល និងថវិកានៅសល់បិទគម្រោងជិត ១២០លានរៀល។
វិស័យជលផល ដែលសម្រេចបាននោះ មានដូចជា នេសាទទឹកសាបមានចំនួន ៤២៦ ៧៥០តោន, នេសាទសមុទ្រមានចំនួន ១២៥ ៥០០តោន, វារីវប្បកម្មមានចំនួន ៣១៤ ០០០តោន, កែច្នៃ ផលិតផលជលផល ៥៧ ៣៧០តោន, ការនាំចេញផលិតផលជលផលចំនួន ៣ ៦៣៥តោន និងការងារការពារបង្រ្កាបបទល្មើសជលផលចំនួន ៣ ០៥៤ករណី។
របាយការណ៍បូកសរុបលទ្ធផលការងារវិស័យជលផល បញ្ជាក់ថា ចំណូលពីវិស័យជលផលក្នុងឆ្នាំ២០២៣ សម្រេចបានលើសផែនការរហូតដល់ ២២៣,៥៩ភាគរយ ខណៈផែនការអនុវត្តឆ្នាំ២០២៣ ត្រឹមតែ ៣៧០ ៥០០ ០០០រៀល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី