2025-06-07
ទូច សូរិយា
2025-06-07
ទូច សូរិយា
ភ្នំពេញ៖ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) កំពុងពិចារណាហិរញ្ញប្បទានប្រមាណ ២៧៥ លានអឺរ៉ូ សម្រាប់កម្ពុជា ពីឆ្នាំ២០២៥-២០២៧ ដោយក្នុងនោះ ៧០% ពាក់ព័ន្ធនឹងទឹក។ នេះបើតាមការលើកឡើងរបស់លោកស្រី Sandrine Boucher នាយកប្រចាំប្រទេសរបស់ AFD កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងជំនួបជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកស្រី Sandrine Boucher បានបន្តថា សម្រាប់វិស័យឯកជន តាមរយៈក្រុមហ៊ុន PROPARCO ដែលជាដៃគូបម្រើវិស័យឯកជនរបស់ AFD កំពុងបង្កើតកញ្ចប់ឥណទានថ្មីមួយ ដោយសហការជាមួយធនាគារពាណិជ្ជ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទឹកស្អាតឯកជន។
ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានណែនាំឱ្យក្រុមការងារបច្ចេកទេសរបស់ក្រសួង សហការជាមួយក្រុមហ៊ុន PROPARCO ដើម្បីសម្រួលការផ្តល់ហិរញ្ញប្បទានក្នុងអត្រាការប្រាក់សមរម្យសម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន ដោយសារប្រតិបត្តិករទាំងនេះដើរតួនាទីសំខាន់ក្នុងការផ្តល់សេវាទឹកស្អាតដល់ប្រជាជនក្នុងតំបន់ជនបទ។
ឯកឧត្តម ហែម វណ្ណឌី ក៏បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់បន្ថែមលើនវានុវត្តន៍ ដោយលើកឡើងថា៖ «យើងស្នើសហភាពអឺរ៉ុប ឱ្យពិចារណាផ្តល់ហិរញ្ញប្បទានសម្រាប់ការស្រាវជ្រាវនវានុវត្តន៍ ក្នុងវិស័យទឹកស្អាត។ ការស្រាវជ្រាវលើ AI អាចជួយបង្កើនប្រសិទ្ធភាព ដូចជាស្វែងរកការលេចធ្លាយ សន្សំថាមពលតាមរយៈស្វ័យប្រវត្តិកម្មម៉ាស៊ីនបូម តាមដានគំរូនៃការប្រើប្រាស់ទឹកឆ្លាតវៃ និងពង្រីកលទ្ធភាពកែច្នៃទឹកពីប្រភពឧស្សាហកម្មសម្រាប់ប្រើប្រាស់ឡើងវិញជាដើម»៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី