SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា នាំចេញអង្ករបានជាង ៣៤៤ពាន់តោន គិតជាទឹកប្រាក់ជាង ២៥២លានដុល្លារ ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៥


កម្ពុជា នាំចេញអង្ករបានជាង ៣៤៤ពាន់តោន គិតជាទឹកប្រាក់ជាង ២៥២លានដុល្លារ ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៥
ពាណិជ្ជកម្ម

2025-06-04

ទូច សូរិយា

ពាណិជ្ជកម្ម

2025-06-04

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា ទទួលបានចំណូល ២៥២,៣០លានដុល្លារ ពីការនាំចេញអង្ករចំនួន ៣៤៤ ១៩៩តោន ក្នុងរយៈពេល ៥ខែ ក្នុងឆ្នាំ២០២៥។ តាមការចុះផ្សាយរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី០៤ មិថុនា បានបញ្ជាក់ថា ការនាំចេញអង្ករជាង ៣៤៤ពាន់តោននេះ គឺទៅកាន់គោលដៅចំនួន៦៣ តាមរយៈ ៤៨ក្រុមហ៊ុន។

អង្ករដែលកម្ពុជាទទួលបានចំណូលជាង ២៥២លានដុល្លារនេះ គឺនាំចេញទៅប្រទេសមួយចំនួន ដូចជា៖ ប្រទេសចំនួន២៦ ក្នុងទ្វីបអឺរ៉ុប កម្ពុជាបាននាំចេញអង្ករចំនួន ១៦០ ៧៣២តោន គិតជាទឹកប្រាក់ ១២៦,៧៥លានដុល្លារ, ប្រទេសសមាជិកអាស៊ាន មានចំនួន ៤៩ ៧០០តោន មានទឹកប្រាក់ ៣៤,៥៦លានដុល្លារ, ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត មានចំនួន ៩០ ៦៦៥តោន មានទំហំទឹកប្រាក់ ៥៣,២៤លានដុល្លារ និងទៅកាន់ប្រទេស ៣០ ផ្សេងៗទៀត នៅអាហ្វ្រិក មជ្ឈឹមបូព៌ា មានចំនួន ៤៣ ០៩៩តោន គិតជាទឹកប្រាក់ចំនួន ៣៧,៨០លានដុល្លារ។

ប្រភេទអង្ករដែលកម្ពុជានាំចេញរយៈពេល ៥ខែនៃឆ្នាំ២០២៥ នេះ រួមមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៧៥,៥៦%, ប្រភេទអង្ករសគ្រាប់វែង ១៩,៣៣%, អង្ករចំហ៊ុយ ២,៤៣%, អង្ករសរីរាង្គចំនួន ២,០៣% និងអង្ករផ្សេងៗទៀតចំនួន ០,៦៥%។ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា កម្ពុជា ក៏បាននាំចេញស្រូវនៅកាន់ប្រទេសជិតខាងមានចំនួន ៣ ១០២ ៩៧៣តោន គិតជាទឹកប្រាក់មានចំនួន ៧៤០,៩៤លានដុល្លារ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី