SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម​ លើកទឹកចិត្តក្រុមហ៊ុន Chen Sun Fruits and Vegetable Trading ឱ្យពង្រីកទំហំនាំចូលផលិតផលកម្ពុជា


ក្រសួងពាណិជ្ជកម្ម​ លើកទឹកចិត្តក្រុមហ៊ុន Chen Sun Fruits and Vegetable Trading ឱ្យពង្រីកទំហំនាំចូលផលិតផលកម្ពុជា
ពាណិជ្ជកម្ម

2025-06-04

ទូច សូរិយា

ពាណិជ្ជកម្ម

2025-06-04

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យក្រុមហ៊ុន Chen Sun Fruits and Vegetable Trading Co., Ltd. ពង្រីកទំហំនាំចូលផលិតផលកម្ពុជាសំខាន់ៗដូចជា៖ ស្វាយចន្ទី ដំណាប់ស្វាយ និងចេក​ពិសេសពិចារណាក្នុងការវិនិយោគដោយផ្ទាល់លើវិស័យកសិ-ឧស្សាហកម្មកែច្នៃ ដើម្បីគាំទ្រផលិតកម្មដែលមានតម្លៃបន្ថែម។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម​​ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្តម លីម ឡោកពិសិដ្ឋ បានជួបពិភាក្សាការងារជាមួយលោកស្រី CHEN Xuemei ប្រធានក្រុមហ៊ុន Chen Sun Fruits and Vegetable Trading ដែលជាក្រុមហ៊ុនបោះដុំផ្លែឈើ និងទំនិញកសិផលដ៏ធំនៃខេត្តហឺណាន ហើយក៏បាននាំចូលផ្លែឈើ និងផលិតផលកសិផលពីកម្ពុជាជាច្រើនចែកចាយទៅកាន់ទីផ្សារនៃខេត្តហឺណានផងដែរ។

ជាមួយគ្នានេះ​ ឯកឧត្តម លីម ឡោកពិសិដ្ឋ ក៏បានពិភាក្សាការងារជាមួយនឹង ឯកឧត្តម SUN Shougang អភិបាលរងខេត្តហឺណាន ប្រទេសចិន​ ពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងកសិ-ឧស្សាហកម្ម។ ក្នុងឱកាសនោះ ឯកឧត្តម SUN Shougang បានវាយតម្លៃខ្ពស់នូវសារសំខាន់ នៃការពង្រឹងទំនាក់ទំនងនេះ និងបានអនុញ្ញាតជូនមន្ទីរពាណិជ្ជកម្មខេត្តហឺណាន ដើម្បីដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកកម្ពុជានៅក្នុងឆ្នាំនេះ ដើម្បីស្វែងរកឱកាសក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាក្នុងវិស័យកសិ-ឧស្សាហកម្មកែច្នៃ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី