2025-06-03
ឃី ភារៈ
2025-06-03
ឃី ភារៈ
ភ្នំពេញ៖ ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ក៏ដូចជាការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ ប្រកាន់យកអភិក្រម «អភិវឌ្ឍន៍-ធ្វើបរិវត្តកម្ម-នវានុវត្តន៍» ដើម្បីបង្កើនភាពទាក់ទាញ និងភាពប្រកួតប្រជែងនៃវិស័យប្រៃសណីយ៍ សម្រាប់សកម្មភាពវិនិយោគ និងធុរកិច្ច។
ទន្ទឹមនឹងនេះ សម្រាប់ការប្រកាន់យកអភិក្រម «អភិវឌ្ឍន៍» គឺសំដៅរៀបចំក្របខ័ណ្ឌគតិយុត្ត និងអង្គភាពគ្រប់គ្រងនិងសម្របសម្រួល ពិសេសការជំរុញភាពក្រៅផ្លូវការទៅជាភាពផ្លូវការ ការពង្រឹងនិងការពង្រីកវិសាលភាពនៃវិស័យ ប្រៃសណីយ៍។ រីឯ អភិក្រមនៃការ «ធ្វើបរិវិត្តកម្ម» គឺសំដៅចាប់យកសក្តានុពលនៃបច្ចេកវិទ្យាដែលបាននិងកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស។
ចំពោះ អភិក្រមដែលទាក់ទងនឹង «នវានុវត្ត» គឺសំដៅបង្កើនការប្រើប្រាស់សក្តានុពល នៃហេដ្ឋារចនាសម្ព័ន្ធ ឬប្រព័ន្ធប្រៃសណីយ៍ មិនត្រឹមតែជាផ្នែកមួយនៃការផ្តល់សេវាប្រៃសណីយ៍ ប្រព័ន្ធឡូជីស្លឹក និងការដឹកជញ្ជូនគោលដៅចុងក្រោយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសមាសធាតុចូលរួមដល់វឌ្ឍនភាពសង្គម ប្រកបដោយ បរិយាបន្ទ និងចីរភាព។ គោលនយោបាយនេះ មានចក្ខុវិស័យអភិវឌ្ឍន៍ វិស័យប្រៃសណីយ៍ និងទីផ្សារសេវាប្រៃសណីយ៍ ដើម្បីបម្រើធុរកិច្ចសហគ្រាស និងប្រជាជន ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងនវានុវត្តន៍ សំដៅចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ៕
ប្រភពពីសៀវភៅ៖ គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី