2025-05-28
គន ម៉េងហុង
2025-05-28
គន ម៉េងហុង
ភ្នំពេញ៖ ក្រុមហ៊ុន MMAG Holdings Berhad និងក្រុមហ៊ុន NexG Berhad បង្ហាញបំណងចង់ពង្រីកការវិនិយោគបន្ថែមទៀតលើវិស័យឡូជីស្ទីកបន្ថែមទៀតនៅកម្ពុជា។ នេះជាការលើកឡើងរបស់លោក Datuk Hanifah Noordin នាយកប្រតិបត្តិនៃ MMAG Holdings Berhad ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សាការងារនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រដល់វិស័យឡូជីស្ទីករបស់កម្ពុជា និងជំរុញវិស័យនេះ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅប្រែក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកនៅក្នុងតំបន់ ការកសាងព្រលានយន្តហោះ និងផ្លូវថ្នល់ជាដើម។
ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ពីការរៀបចំយន្តការតំបន់សេដ្ឋកិច្ចពិសេសតាមប្រភេទឧស្សាហកម្ម និងប្រទេសជាក់លាក់ និងការដាក់ចេញគោលនយោបាយគាំទ្រដល់វិនិយោគិនបរទេស តាមរយៈការបង្កើតបរិយាកាសអំណោយផល និងការសម្រួលនីតិវិធីវិនិយោគលើវិស័យឡូជីស្ទីក។ លោក Datuk Hanifah Noordin បានលើកឡើងថា បច្ចុប្បន្ន ក្រុមហ៊ុនក៏មានប្រតិបត្តិការអាជីវកម្មលើផ្នែកឡូជីស្ទីកនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរផងដែរ។
ពាក់ព័ន្ធនិងការវិនិយោគនេះ ក្រៅពីបំណងចង់ពង្រីកអាជីវកម្មលើវិស័យឡូជីស្ទីកនៅកម្ពុជាក្រុមហ៊ុនទាំងពីរក៏មានបំណងស្វែរកឱកាសវិនិយោគលើវិស័យសន្តិសុខឌីជីថលនៅកម្ពុជាផងដែរ ដោយលោកនាយកប្រតិបត្តិការ បានលើកឡើងពីអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានជំនាញឯកទេសលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជាពិសេសផ្នែកសន្តិសុខឌីជីថល ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់។
ចំពោះ វិស័យឌីជីថលនៅកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានចាត់ទុកវិស័យឌីជីថលជាវិស័យអាទិភាពគន្លឹះ និងបង្ហាពីការស្វាគមន៍ ចំពោះការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំងពីរបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យលទ្ធភាពវិនិយោគជាក់ស្តែងនៅកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី