2025-05-27
គិត បុប្ផា
2025-05-27
គិត បុប្ផា
ភ្នំពេញ៖ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តលើកកម្ពស់វិស័យទេសចរណ៍ ជំរុញការអភិវឌ្ឍទេសចរណ៍ធម្មជាតិ បន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ជំរុញការបង្កើតប្រភេទផលិតផលទេសចរណ៍ថ្មីៗ មានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច តាមរយៈការរៀបចំ និងការដាក់ចេញគោលនយោបាយ និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានា។ នេះជាការលើកឡើងរបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ។
បើតាមការលើកឡើងរបស់ ឯកឧត្តម ម៉ាង ស៊ីណេត ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការសណ្ឋាគារ Apsara Resort នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលត្រូវបានប្រសិទ្ធនាមថាជា «តារារះនាទិសនិរតី» រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យទេសចរណ៍ ជាមាសបៃតង និងជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចជាតិ ដែលដើរតួនាទីជាកាតាលីករជំរុញឱ្យមានសន្តិភាព និងជាស្ពានមេត្រីក្នុងការចម្លងនូវការយោគយល់ ការអនុគ្រោះ និងស្នាមញញឹមរួសរាយរាក់ទាក់គ្នាទៅវិញទៅមក។
ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានបន្តថា ការដាក់ឱ្យដំណើរការសណ្ឋាគារ Apsara Resort ពិតជាបានចូលរួមចំណែកជំរុញ លើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងខេត្តឱ្យកាន់តែមានភាពទាក់ទាញ រីកចម្រើនជាលំដាប់ ពិសេសផ្តល់ការងារដល់ពលរដ្ឋ លើកកម្ពស់កម្រិតជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ នេះបើតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី