2025-05-26
គន ម៉េងហុង
2025-05-26
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជំរុញឱ្យវិនិយោគិនចិន ដែលមិនទាន់មកកម្ពុជា ស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។
ក្នុងពិធីសម្ពោធជាផ្លូវការ សមាគមពាណិជ្ជករហ៊ូប៉ីឈូនៅកម្ពុជា កាលពីថ្ងៃទី២៥ ឧសភា ឯកឧត្តម ជា វុទ្ធី បានលើកទឹកចិត្តឱ្យសមាគមបន្តចែករំលែកនូវបទពិសោធជោគជ័យរបស់បណ្តាក្រុមហ៊ុនខេត្តហ៊ូប៉ី ដែលបានមកវិនិយោគនៅកម្ពុជា ក្នុងពេលកន្លងឱ្យបានទូលំទូលាយ ដើម្បីបង្ហាញពីសក្តានុពលសេដ្ឋកិច្ចកម្ពុជាដែលពោរពេញទៅដោយថាមវន្ត និងភាពប្រកួតប្រជែងខ្ពស់។
ឯកឧត្តម ជា វុទ្ធី បានលើកឡើងថា សមាគមពាណិជ្ជករហ៊ូប៉ីឈូរនៅកម្ពុជា នេះ នឹងមានបេសកកម្មរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកៀរគរធុរជន និងវិនិយោគិនមកពីខេត្តហ៊ូប៉ី ក៏ដូចជាខេត្តផ្សេងៗទៀត នៃសាធារណរដ្ឋប្រជាមានិតចិន ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ឯកឧត្តម ជា វុទ្ធី ក៏បានលើកឡើងពីភាពល្អប្រសើរនៃការវិនិយោគនៅកម្ពុជា ដែលបានឆ្លុះបញ្ចាំងតាមរយៈកំណើនវិនិយោគដ៏គំហុកក្នុងឆ្នាំ២០២៤ និងក្នុងរយៈពេល ៤ខែ នៃឆ្នាំ២០២៥ ផងដែរ។
ឯកឧត្តម ជា វុទ្ធី បានឱ្យដឹងថា កម្ពុជាក្លាយជាប្រទេស «គោលដៅវិនិយោគផ្ទាល់ពីបរទេសឈានមុខក្នុងឆ្នាំ២០២៤» ក្នុងចំណោមប្រទេសនាំមុខចំនួន៥០ លើសកលលោក ដែលមានទស្សនវិស័យវិនិយោគដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា រដ្ឋាភិបាលឆ្លើយតបបានរហ័សក្នុងគ្រាមានវិបត្តិ និងយន្តកាសន្ទនារវាងរដ្ឋាភិបាល-ផ្នែកឯកជន សក្តានុពលក្នុងការតភ្ជាប់ជាមួយនឹងទីផ្សារអន្តរជាតិ និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ព្រមទាំងការបន្តដាក់ចេញនូវវិធានការគាំទ្រផ្សេងៗសំដៅធ្វើការកែលម្អបរិយាកាសវិនិយោគនិងធុរកិច្ច៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី