SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីឧស្សាហកម្ម៖ ទឹកស្អាត ជាមូលដ្ឋានគ្រឹះទាក់ទាញអាជីវកម្ម ពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគសម្រាប់សេដ្ឋកិច្ច


រដ្ឋមន្ត្រីឧស្សាហកម្ម៖ ទឹកស្អាត ជាមូលដ្ឋានគ្រឹះទាក់ទាញអាជីវកម្ម ពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគសម្រាប់សេដ្ឋកិច្ច
សង្គមជាតិ-សេដ្ឋកិច្ច

2025-05-25

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-05-25

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា ទឹកស្អាតមានសារសំខាន់ មិនត្រឹមតែសម្រាប់សុខភាពសាធារណៈប៉ុណ្ណោះទេ តែក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការទាក់ទាញសកម្មភាពអាជីវកម្ម ពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគសម្រាប់សេដ្ឋកិច្ចក្នុងតំបន់ផងដែរ។

ក្នុងដំណើរចុះពិនិត្យទីតាំងផលិតទឹកស្អាតទាំងពីរ ក្នុងស្រុកបារាយណ៍ និងស្រុកស្ទោងនៃខេត្តកំពង់ធំ ឯកឧត្តម ហែម វណ្ណឌី បានជំរុញឱ្យប្រតិបត្តិករយកចិត្តទុកដាក់ពង្រីកបណ្តាញ ជំរុញការតភ្ជាប់ និងលើកទឹកចិត្តឱ្យរៀបចំផែនទីបណ្តាញទុយោក្នុងទម្រង់ឌីជីថល ដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការគ្រប់គ្រង កាត់បន្ថយការលេចធ្លាយ និងការខូចខាតដែលអាចបង្កដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។

ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី ក៏បានចុះពិនិត្យការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មីតាំងក្រសាំង ដែលទទួលបានហិរញ្ញប្បទានពីធនាគារពិភពលោក។ រោងចក្រប្រព្រឹត្តិកម្មដែលចាប់ផ្តើមការសាងសង់ក្នុងខែកក្កដា ឆ្នាំ២០២៤ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៥ នេះ មានសមត្ថភាពផលិតទឹកស្អាតចំនួន ៤ ៤០០ម៉ែត្រគូបក្នុងមួយថ្ងៃ មានបណ្តាញចែកចាយទឹកស្អាតប្រវែង ១២៦,៤គីឡូម៉ែត្រ សម្រាប់ផ្តត់ផ្គង់ដល់មូលដ្ឋានអាជីកម្ម និងប្រជាពលរដ្ឋក្នុងតំបន់ប្រមាណ ៦ ០០០គ្រួសារ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី