SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តើអ្វីទៅជា «សេដ្ឋកិច្ចឌីជីថល» ហើយបានបែងចែកជាប៉ុន្មាន?


តើអ្វីទៅជា «សេដ្ឋកិច្ចឌីជីថល» ហើយបានបែងចែកជាប៉ុន្មាន?
A+ A-

ភ្នំពេញ៖ ផ្អែកលើក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ បានផ្តល់និយមន័យ «សេដ្ឋកិច្ចឌីជីថល» ជាពីរនិយមន័យ គឺក្នុងន័យទូលាយ និងន័យចង្អៀត។ ចំពោះន័យទូលាយ សេដ្ឋកិច្ចឌីជីថល គឺសំដៅទៅដល់ប្រព័ន្ធទំនាក់ទំនងសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលពឹងផ្អែកលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (ICT) និងឌីជីថល។

ការកំណត់អំពីនិយមន័យ និងវិសាលភាពគ្របដណ្តប់នៃសេដ្ឋកិច្ចឌីជីថលនៅមិនទាន់មាន ភាពជាក់លាក់ និងអាចមានភាពខុសគ្នានៅតាមបណ្តាប្រទេសក្នុងតំបន់ និងក្នុងសកល ដូចនេះន័យចង្អៀត (Narrow Sense) វិញ សេដ្ឋកិច្ចឌីជីថល គឺសំដៅលើទីផ្សារដែលពឹងផ្អែកលើបច្ចេកវិទ្យាឌីជីថលក្នុងការសម្រួលដល់ការដោះដូរ ទំនិញ និងការផ្តល់សេវា តាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬម៉្យាងទៀត គឺជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ផ្អែកលើអ៊ីនធឺណែតនៅក្នុងដំណើរការផលិតកម្ម និងការដោះដូរទំនិញ និងសេវា។

ដោយឡែក សម្រាប់វិស័យឈានមុខគេក្នុងសេដ្ឋកិច្ចឌីជីថល នៅក្នុងតំបន់ និងកម្ពុជា រួមមាន ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ការដឹកជញ្ជូនទំនិញ និងអាហារ, ការទូទាត់សេវាធ្វើដំណើរអនឡាញ, ប្រព័ន្ធផ្សព្វផ្សាយអនឡាញ និងសេវាហិរញ្ញវត្ថុ។ រីឯ វិស័យចំនួន ៤ ទៀត គឺកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ រួមមាន បច្ចេកវិទ្យាសុខាភិបាល, សេវាកម្មសុសវែរ, បច្ចេកវិទ្យាប្លក់ឆេន និងបច្ចេកវិទ្យាអប់រំ៕

ប្រភពពី៖ សៀវភៅក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី