2024-01-05
គិត បុប្ផា
2024-01-05
គិត បុប្ផា
ភ្នំពេញ៖ មន្ត្រីជំនាញម្ហូបអាហារ បានរកឃើញទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាពសរុបចំនួន ៥១ ២៤៨គីឡូក្រាម នៅតាមបណ្តាទីផ្សារ និងផ្ទះលក់ទំនិញ នៃភូមិសាស្ត្រសំខាន់ៗក្នុងខេត្តកែប ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង និងរាជធានីភ្នំពេញ កាលពីថ្ងៃទី២-៣ ខែមករា ឆ្នា២០២៤។
បើតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាពទាំងនោះរួមមាន ទឹកដោះគោខាប់ តែកញ្ចប់ តំណាប់ និងទំនិញផ្សេងៗទៀត។ ការរកឃើញនេះ ធ្វើឡើងខណៈពេលមន្រ្ដីស៊ើបអង្កេតនិងមន្ត្រីអធិការកិច្ចម្ហូបអាហារនៃសាខារាជធានី ខេត្តខាងលើ អនុវត្តតួនាទីក្នុងការធានាចរាចរទំនិញ ដែលមានសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ក.ប.ប បានឱ្យដឹងថា ទំនិញចំនួន៥១ ២៤៨គីឡូក្រាមនោះ ត្រូវបានដកហូតយកមករក្សាទុកនៅទីស្នាក់ការសាខា ក្រោយពិនិត្យឃើញហួសកាលបរិច្ឆេទ និងខូចគុណភាពក្នុងការប្រើប្រាស់។ ក្រៅពីនេះ មន្រ្ដីជំនាញ ក៏បានបញ្ជ្រាបការយល់ដឹងដល់អាជីវករអំពីច្បាប់និងបទប្បញ្ញត្តិនានា ដើម្បីចៀសវាងការប្រព្រឹត្តបំពានដែលនាំឱ្យប្រឈមចំពោះមុខច្បាប់ និងបានផ្តល់ផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីសុវត្ថិភាពម្ហូបអាហារចំនួន ៧៧ផ្ទាំង និងខិត្តប័ណ្ណស្តីពីកិច្ចការហាឡាលចំនួន ២១សន្លឹកផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី