2025-05-20
ឃី ភារៈ
2025-05-20
ឃី ភារៈ
ភ្នំពេញ៖ គណៈប្រតិភូនៃសភាពាណិជ្ជកម្មនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) គ្រោងនឹងបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ ដើម្បីពិភាក្សាអំពីកិច្ចសហការលើការរៀបចំពិព័រណ៍ពាណិជ្ជកម្មនៅកម្ពុជា ក្នុងគោលដៅជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត។
ក្នុងជំនួបនាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri នឹងជួបពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា អំពីការបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ ដើម្បីបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នារួចហើយ ក្នុងគោលដៅដាក់ចេញនូវផែនការអនុវត្តជាក់ស្តែង និងពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យភស្តុភារកម្ម សន្តិសុខសាយប័រ និងបញ្ញាសិប្បនិម្មិត។
ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់បន្ថែមថា UAE នឹងបង្កើនការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលផ្តោតលើការសិក្សាជំនាញបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបន្ថែមទៀត។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណចំពោះ UAE ដែលបានរួមចំណែកកសាងធនធានមនុស្ស និងគាំទ្រដល់សមាគមមូស្លីមនៅកម្ពុជា។ បន្ថែមលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញការពេញចិត្តលើការបង្កើនជើងហោះហើរត្រង់ពី UAE មកកម្ពុជា និងជំរុញឱ្យប្រទេសទាំងពីរ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលផ្សេងៗ។ នេះបើយោងតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី