SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តម្លៃអគ្គិសនីនៅឆ្នាំ២០២៤ ដែលទទួលប្រភពពីវៀតណាម នឹងរក្សាដដែលសម្រាប់ខេត្តចំនួន៦


តម្លៃអគ្គិសនីនៅឆ្នាំ២០២៤ ដែលទទួលប្រភពពីវៀតណាម នឹងរក្សាដដែលសម្រាប់ខេត្តចំនួន៦
សង្គមជាតិ-សេដ្ឋកិច្ច

2024-01-01

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-01-01

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អាជ្ញាធរអគ្គិសនីកម្ពុជា បញ្ជាក់ថា អ្នកប្រើប្រាស់អគ្គិសនីធុនធំ និងធុនមធ្យម ប្រភេទឧស្សាហកម្ម, កសិកម្ម, ពាណិជ្ជកម្ម, រដ្ឋបាល និងផ្សេងៗ ដែលទិញអគ្គិសនីពីបណ្តាញបញ្ជូនរង និងទទួលប្រភពអគ្គិសនីនាំចូលពីវៀតណាម តាមរយៈខ្សែបណ្តាញ ២២kV និង ៣៥kV នឹងរក្សាតម្លៃដូចឆ្នាំ២០២៣ដដែល ក្នុងខេត្តចំនួន៦ ដែលអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ តទៅ។

តាមការចុះផ្សាយរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ខេត្តចំនួន៦ ដែលទិញអគ្គិសនីពីបណ្តាញបញ្ជូនរង និងទទួលប្រភពអគ្គិសនីនាំចូលពីវៀតណាម រួមមាន៖ ខេត្តស្វាយរៀង, ស្រុកពញាក្រែក និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ, ស្រុកស្នួល ខេត្តក្រចេះ, ស្រុកកែវសីមា ខេត្តមណ្ឌលគិរី, ក្រុងបានលុង ខេត្តរតនគិរី និងស្រុកកំពង់ត្រាច ខេត្តកំពត។

តាមរយៈសេចក្តីជូនដំណឹងនេះ អាជ្ញាធរអគ្គិសនីកម្ពុជា កំណត់បញ្ជីថ្លៃលក់អគ្គិសនីឆ្នាំ២០២៤ គឺរក្សាថ្លៃ និងរចនាសម្ព័ន្ធថ្លៃអគ្គិសនីនៅដដែលដូចឆ្នាំ២០២៣ គ្រាន់តែបន្ថយអត្រាថ្លៃប្រើប្រាស់អានុភាព កែលំអលក្ខខណ្ឌនិងរចនាសម្ព័ន្ធថ្លៃខ្លះ តែមិនធ្វើឱ្យប៉ះពាល់ដល់អត្រាថ្លៃលក់របស់អ្នកប្រើប្រាស់អគ្គិសនីទេ។

ចំពោះ អ្នកប្រើប្រាស់មានដាក់ដំឡើងប្រភពពន្លឺព្រះអាទិត្យ អាជ្ញាធរអគ្គិសនីបានកំណត់យកបញ្ជីថ្លៃលក់អគ្គិសនីឆ្នាំ២០២៣ ជាបណ្ដោះអាសន្នសិន រហូតដល់អាជ្ញាធរធ្វើកំណត់អត្រាថ្លៃប៉ះប៉ូវដល់អ្នកប្រើប្រាស់ដែលមានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599