2025-05-05
គន ម៉េងហុង
2025-05-05
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ស្នើឱ្យសាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលរួមគ្នា ជាមួយគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ដែលមានភាពលេចធ្លោនៅកម្ពុជា។
ឯកឧត្តម ហង់ ជួនណារ៉ុន ក៏បានស្នើឱ្យសាកលវិទ្យាល័យ SUSTech ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សិក្សាមុខវិជ្ជាវិទ្យាសាស្ដ្រឈានមុខផងដែរ។ ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ សាស្ត្រាចារ្យ ហុង វួយ (HONG WEI) ប្រធានការិយាល័យសហប្រតិបត្តិការអន្តរជាតិ នៃសាកលវិទ្យាល័យ SUSTech បានលើកឡើងពីចំណាប់អារម្មណ៍បង្កើតកម្មវិធីបណ្ដុះបណ្ដាលធនធានមនុស្សជាមួយគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជាផងដែរ ដោយអនុវត្តកម្មវិធីឆ្នាំសិក្សាថ្នាក់មូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ដើម្បីនិស្សិតកម្ពុជា សិក្សាមុខវិជ្ជាមួយចំនួន មុននឹងទៅបន្តការសិក្សានៅសាកលវិទ្យាល័យ SUSTech។
លោកសាស្ត្រាចារ្យ ហុង វួយ ក៏បានស្នើសុំបន្តសុពលភាពកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យអប់រំជាមួយភាគីកម្ពុជា ដោយបន្តជ្រើសរើសនិស្សិតកម្ពុជា ដែលសមស្របតាមលក្ខខណ្ឌឱ្យទៅបន្តការសិក្សានៅសាកលវិទ្យាល័យ SUSTech ទៀតផង។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ បានបង្ហាញក្តីរីករាយចំពោះការសហការ និងគាំទ្រកិច្ចសហប្រតិបត្តិការនានាលើវិស័យអប់រំ ដើម្បីជំរុញការអភិវឌ្ឍន៍ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ឱ្យកាន់តែរីកចម្រើន និងឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ២០៣០ និង២០៥០៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី